កណ្តាល៖ កម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ២នាក់ ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីថ្ងៃទី២៥ខែកញ្ញា គ.ស២០១៨ វេលាម៉ោង ២៣និង៣៣នាទី នៅចំណុចភូមិ វាលត្រែង ឃុំ តាលន់ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យមានឈ្មោះ យ៉ៃ បាន់ ភេទប្រុសអាយុ ២៥ឆ្នាំជនជាតិវៀតណាម មុខរបរកម្មករបាញ់ថ្នាំស្វាយមានទីលំនៅៗភូមិវាលត្រែងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់បានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យ ថាជាសារធាតុញៀនប្រភេទ(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់តូច ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ប្រាប់អោយដឹងថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋតាលន់បានចេញល្បាតក្នុងភូមិសាស្រ្ត មកដល់ចំណុចភូមិកើតហេតុ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ យ៉ៃ បាន់កំពុងដើរតាមផ្លូវពីទិសខាងលិចទៅទិសខាងកើត មានការសង័្សយ រួចក៏បានធ្វើការត្រួតពិនិត្យរកឃើញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន០៥កញ្ចប់តូចនៅខ្លួន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលន់ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ យ៉ៃ បាន់បានសារភាពថា ខ្លួនបានទៅទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៥កញ្ចប់តូច ពីឈ្មោះសុខា ភ័ត្រា ហៅ បារាំង ភេទ ប្រុស អាយុ៣០ឆ្នាំនៅភូមិទួលក្តីឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល តម្លៃ១០០.០០០រៀល ដើម្បីយកទៅប្រើប្រាស់ ។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។
Tags:
ព័ត៌មានជាតិ