នៅតាមបណ្តោយផ្លូវជាតិលេខ២ គ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅទល់មុខបុរីកាំងម៉េង ខណ្ឌដង្កោ រាជធានីភ្នំពេញ រវាងរថយន្តដឹកខ្សាច់ជាមួយនិងរថយន្តសង្គ្រោះបន្ទាន់។ នៅក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរនេះ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់រួមទាំងអ្នកជំងឺចំនួន ៦ នាក់ រងរបួសស្រាលនិងធ្ងន់ ក្នុងចំនោមនោះមានស្ត្រីពោះធំម្នាក់ដែលកំពុងធ្លាក់ឈាមនិងត្រូវដឹកទៅសង្គ្រោះបន្ទាន់។ នេះគឺជាហេតុការដ៏គួរអោយរន្ធត់មួយដែលយើងមិននឹកស្មានដល់។ ក្រុមគ្រូពេទដែលរងរបួសធ្ងន់បីនាក់ និងអ្នករងរបួសស្រាលត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះហើយ។ យើងសូមចិត្តអ្នកបើកបរយានយន្តទំាងឡាយមេតាបើកបរដោយការទទួលទុសត្រូវផង ព្រោះជីវិតមនុស្សម្នាក់ៗមានតំលៃណាស់។ លំអិតបន្ថែមសូមទស្សនាវីដេអូខាងក្រោម។
Tags:
អត្ថបទក្នុងប្រទេស