តារាចម្រៀងជើងចាស់ សំលេងពិរោះ សួស សងវាចា កំពុងត្រូវការជំនួយឧបត្តមសំរាប់ព្យាបាលជំងឺ។ តារាចម្រៀងរូបនេះ បានបាត់រូបពីកញ្ចក់ទូរទស្សន៏និងបាត់មុខពីសិល្បះមួយរយៈពេលដ៏យូរនេះ គឺដោយសារតែលោកមានជំងឺប្រចាំកាយអស់រយៈពេលជិតពីរឆ្នាំហើយ។ លោកបានមានប្រសាសន៏ថា លោកកំពុងជួបការលំបាកជាច្រើន ដោយសារលោកមានជំងឺលើសឈាម និងត្បៀតសសៃខួរក្បាល។ លោកបន្ថែមទៀតថា ថវិការដែលលោករកបានគឺត្រូវចំណាយគ្មានសល់សម្រាប់ការព្យាបាលជំងឺ ហើយលោកថែមទំាងកំពុងប្រកាសលក់ផ្ទះ ព្រោះលោកត្រូវការថវិការដើម្បីព្យាបាលជំងឺ និងសំរាប់ការផ្គត់ផ្គង់គ្រួសារ។ មិនមែនថាមិនមានអ្នកជួយឧបត្ថមដល់រូបលោកនោះទេ តែការឧបត្ថមនោះនៅមិនទាន់អាចជួយដោះស្រាយបញ្ហារបស់លោកបាន។ លោកសុំអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស សូមជួយដល់រូបលោកដើម្បីអោយលោកឆាប់បានធូរស្រាលនិងអាចឆាប់បានប្រលូកក្នុងវិស័យសិល្បៈសារជាថ្មី។
Tags:
អត្ថបទក្នុងប្រទេស