ករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅខណ្ឌ ៧ មករា នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម។ ករណីហេតុការណ៏នេះកើតឡើងរវាងម៉ូតូហុងដាឌ្រីម ១២៥ ស្លាកលេខ កំពង់ស្ពឺ 1 F 6582 ធ្វើដំណើរពីជើងទៅត្បូង និងរថយន្តម៉ាក់ លុចស៊ីសពណ៌ខ្មៅ តែមិនដឹងស្លាកលេខទេ ធ្វើដំណើរពីលិចទៅកើត។ នៅក្នុងហេតុការគ្រោះថា្នក់ចរាចរនេះ បង្ករអោយមានរបួសស្រាល់ពីរនាក់ ចំនែកពីនាក់ទៀតសន្លប់និងបានបញ្ជូនទៅមន្ទីពេទ្យ ចំណែករថយន្តបង្ករហេតុបានរត់គេចខ្លួនបាត់ស្ងាត់ឈឹង។ គួរបញ្ជាក់ផងដែរថា ភាគីខាងម៉ូតូដែលមានស្លាកលេខ កំពង់ស្ពឺ 1 F 6582 ត្រូវរងការខូចខាតដែលមិនអាចជិះបានទេព្រោះកង់ម៉ូតូត្រូវបុកវៀច។
Tags:
អត្ថបទក្នុងប្រទេស