រាង្គកាយរបស់មនុស្សយើងមានផ្ទុកជាតិទឹក ៧០ ភាគរយ ដូច្នេះធាតុផ្សំនៃទឹកពិតជាមានតំរូវការច្រើនណាស់។ ជាធម្មតា យើងបាត់បង់ជាតិទឹកតាមរយៈការនោម ការបែកញើស ការបន្ទោបង់ និងការដកដង្ហើម។ ដូច្នេះនេះគឺជាហេតុផលសំខាន់ដែលយើងគួរតែបំពេញសារធាតុទឹកនេះជាមួយនឹងអាហារ និងភេសជ្ជៈ។ ដោយធ្វើដូច្នេះយើងអាចរក្សាតួនាទីនៃរាង្គកាយបានសមស្រប។ ក្រៅពីផ្តល់នូវអត្ថប្រយោជន៏ជួយដល់ការសម្រក់ទំងន់ហើយ ទឹកក៏នៅផ្តល់នូវអត្ថប្រយោជន៏ដល់សុខភាពមួយចំនួនទៀតដូចជា៖
• ជួយសម្រួលដល់ការអស់កំលាំង• បង្កើនថាមពល
• ជួយអោយសម្រក់ទំងន់
• កំចាត់ចោលជាតិពុលក្នុងខ្លួន
• ជុំរុញប្រព័ន្ធភាពសុំា
• បង្កើនសុខភាពស្បែក
• ធ្វើអោយអារម្មណ៏ល្អ
• ជួយពង្រឹងដល់តួនាទីគ្រលៀន
• ការពារការរមួលនិងគ្រិច
• ព្យាបាលការឈឺក្បាល
• ជួយរក្សាអារម្មណ៏អោយនឹងន
សេចក្តីណែនាំពីរបៀបញ៉ាំទឹកអោយបានច្រើន៖
• ដើម្បីកាត់បន្ថយការស្រែកឃ្លាន អ្នកត្រូវញ៉ាំទឹកមួយកែវមុនពេលញ៉ាំអាហារ
• ការញ៉ាំទឹកត្រូវតែជារឿងសំខាន់ទីមួយនៅពេលព្រឹក
• តែងតែដាក់ដបទឹកក្បែរអ្នកហើយផឹងវាក្នុងកំឡុងពេញមួយថ្ងៃ
• ញ៉ាំទឹកកកនឹងជំរុញដល់ការរំលាយអាហារក្នុងរាង្គកាយពីព្រោះរាង្គកាយរបស់អ្នកប្រឹងធ្វើការជាខ្លាំងដើម្បីធ្វើអោយទឹកក្នុងរាង្គកាយមានកំដៅឡើង
• ដើម្បីជំរុញដល់ការដុតរំលាយកាឡូរី គួរបន្ថែមរសជាតិខ្លះទៅក្នុងទឹករបស់អ្នកដូចជាក្រូចឆ្មាជាដើម។
• ត្រូវប្រាកដថាអ្នកញ៉ាំទឹកអោយបានយ៉ាងតិច ៨ កែវក្នុងមួយថ្ងៃ
• ព្យាយាមញ៉ាំបន្លែ និងផ្លែឈើអោយបានច្រើនដែលវាជួយផ្តល់ជាតិទឹកដល់រាង្គកាយរបស់អ្នក
• ញ៉ាំទឹកក្រូចឆ្មាឬទឹកតែក្នុងកំឡុងពេលថ្ងៃ
ប្រែសម្រួលដោយ៖ I-Win
ប្រភព៖ yourhealthremind.com
បំរាម៖ ហាមដាច់ខាត ការចំលងយកអត្ថបទនេះសំរាប់ដាក់វេបសាយផ្ទាល់ខ្លួនដោយមិនមានការអនុញ្ញាត។ បើលោកអ្នកត្រូវការអត្ថបទបកប្រែ អាចទំនាក់ទំនងបានតាមរយៈ 088 77 44 714 ឬតាមរយៈអ៊ីម៉ែល iwinsen168@gmail.com។
Tags:
សុខភាព