ពីរាជធានីភ្នំពេញ៖ គ្រោះថ្នាក់មួយបានកើតឡើងខណៈដែលបុរសម្នាក់បបើកបរក្នុងស្ថានភាពស្រវឹងជោគជាំជាមួយនិងបុរសម្នាក់ទៀតដែលរួមដំណើរជាមួយគ្នាបានរងរបួសដោយសារតែរូបគាត់បានបើករថយន្ដសេរីទំនើបម៉ាក់ RX330 មួយគ្រឿងក្នុងល្បឿនលឿន។ ខណៈពេលកំពុងបើកបរយ៉ាងលឿនដោយស្ថានភាពស្រវឹងក៏រ៉េចង្កូតទៅបុកនិងក្បាលថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់អស់ចំនួន២កង់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣៣នាទីយប់ឈានចូលថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៧ គឺស្ថិតនៅត្រង់ចំណុចស្តុបបឹងកេងកង តាមបណ្ដោយផ្លូវ ម៉ៅសេទុង។
យោងតាមការសាកសួរព័ត៌ពីសំណាក់ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានអោយដឹងផងដែរថា៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្ដមួយគ្រឿងម៉ាក Lexus RX330 ពណ៌សរ និងពាក់ស្លាកលេខ ភ្នំពេញ 2AE-7752 ជាមួយនិងបុរសម្នាក់ទៀតដែលរួមដំណើរជាមួយ ក្នុងទិសដៅពីរកើតទៅលិច ដោយបើកក្នុងល្បឿនលឿន។ នៅខណៈពេលដែលមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរ៉េចង្កូតទៅបុកនិងក្បាលថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយរងការខូចខាតបង្គោលថ្មអស់ចំនួន២កង់ ហើយចំនែកឯរថយន្ដរងការខូចខាតស្ទីរទាំងស្រុងហើយបុរសដែលបើករថយន្ដបង្កបានរងរបួសស្រាល។ ភ្លាមៗនោះម្ចាស់រថយន្ដបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
Tags:
អត្ថបទក្នុងប្រទេស