ពីរាជធានីភ្នំពេញ :ក្មេងប្រុសម្នាក់បានវង្វេងស្មារតីលែងស្គាល់ផ្លូវក៏ត្រូវសមត្ថកិច្ចបុស្តិ៏នរគបាលស្ទឹងមានជ័យប្រទះឃើញតាមផ្លូវក៏ឃាត់សួររួចយកមករក្សាទុកនៅប៉ុស្ពិ៍ដើម្បីស្វែងរកក្រុមគ្រួសាររបស់គាត់មកទទួលយកវិញកាលពីវេលាម៉ោង ០៣ និង ១០ នាទីយប់ឈានចូលថ្ងៃទី ២៥ ខែ កក្ដដា ឆ្នាំ ២០១៧ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ក្មេងប្រុសខាងលើមានឈ្នោះរឹទ្ធ សុខបញ្ញា អាយុ២១ ឆ្នាំ គ្មានទីលំនៅច្បាស់លាស់ ។ យោងទៅតាមសំដីរបស់សមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុ រូបគាត់កំពុងល្បាតតាមផ្លូវនៅក្នុងទឹកដីរបស់គាត់ រួចក៏ប្រទះឃើញក្មេងប្រុសម្នាក់ខាងលើដែលមើលទៅវង្វេងស្មារតីនិងកំពុងដើរតាមផ្លូវ រួចគាត់សង្ស័យក៏ចូលទៅសាកសួររួចឃើញថាក្មេងប្រុសម្នាក់នេះវង្វេងស្មារតីមែន ក៏សម្រេចចិត្តយកទៅរក្សាទុកនៅប៉ុស្ពិ៍នរគបាលស្ទឹមមានជ័យរងចាំក្រុមគ្រួសាររបស់ក្មេងមកទទួលយកវិញ ។
Tags:
អត្ថបទក្នុងប្រទេស