ថ្មីៗ!!!! ក្នុងរយៈពេលមួយថ្ងៃនេះ រឿងស្បែកគង់កំពុងពេញនិយមទស្សនា និងចែករំលែកពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក។ មានគណនីហ្វេសប៊ុកជាច្រើនកំពុងចែករំលែកវីដេអូតាមរយៈការឡាយផ្ទាល់នៅក្នុងផេករបស់ខ្លួនដែលធ្វើអោយវីដេអូរឿងស្បែកគង់នេះកាន់តែមានភាពពេញនិយមឡើង។ គួរបញ្ជាក់ផងដែលថា ខ្សែភាពយន្តឆ្លងប្រទេសរឿង ស្បែកគង់ នេះមិនត្រូវបានចាក់បញ្ជាំងជាសាធារណៈឡើងបន្ទាប់ពីការផលិតខែ្សភាពយន្តនេះហើយ។ យើងមិនបានដឹងថាមូលហេតុអ្វីទើបខ្សែភាពយន្តរឿងស្បែកគង់នេះត្រូវបានលាតត្រដាងពាសពេញបណ្តាញសង្គមហ្វេសប៊ុក។ តែបើនិយាយអោយចំទៅវាគឺជាការល្អដែលខ្សែភាពយន្តមួយនេះ ដាក់បង្ហាញជាសាធារណៈដើម្បីអោយទស្សនិកជនខ្មែរគ្រប់គ្នាបានទស្សនា។ ខាងក្រោមជាវីដេអូទិដ្ឋភាពនៃសាច់រឿងខ្លះៗ។