ថ្មីៗនេះមានករណ៏បាត់ក្មេងបានកើតនៅក្នុងប្រទេសកម្ពុជានៅតាមបណ្តាលរាជធានីខេត្តមួយចំនួន។ តែងតែមានជនមិនស្គាល់មុខ មកល្បួងនិងចាប់យកកូនក្មេងទៅជាពិសេសនៅតាមសាលារៀន។ បើតាមព័ត៌មានអំពីការលួចចាប់ក្មេងនេះ គឺដើម្បីវះយកក្រលៀន។ ដូច្នេះរាល់បណ្តាលនាយកសាលា និងអាណាព្យាបាលគួរមានការប្រុងប្រយ័ត្នអោយមែនទែនចំពោះជនមិនស្គាល់មុខទាំងឡាយដោយមិនត្រូវបណ្តោយអោយក្មេងចេញដើរទៅខាងក្រៅ ឬនិយាយជាមួយជនដែលមិនស្គាល់មុខអោយសោះ ព្រោះថាបង្ការគឺប្រសើរជាងព្យាបាល។ នៅពេលមានករណីបាត់ក្មេងកើតឡើងលោកអ្នកត្រូវប្រញ៉ាប់ស្វះស្វែងរកជំនួយបន្ទាន់ដើម្បីតាមរកក្មេង ឬរាយការណ៏ភ្លាមៗទៅនាយកដ្ឋានសន្តិសុខនៃក្រសួងមហាផ្ទៃតាមរយៈប្រព័យទូរស័ព្ទដែលយើងទទួលបានពីបណ្តាញចែកចាយមួយឈ្មោះថា Pisit Heng ដោយមានលេខ 031 201 23 45 ឬ 031 601 23 45។
Tags:
អត្ថបទក្នុងប្រទេស