កំពង់ធំ សំណួរខាងលើទុកអោយលោកអ្នកឆ្លើយខ្លួនឯង ខ្ញុំគ្រាន់តែឆ្លើយថា របស់នេះគេយកវាទៅ ហូប អ្នកខ្លះយកវាទៅធ្វើជាអន្លក់ ខ្លះយកវាទៅស្លរ តែបើទើបតែបកថ្មីៗគឺវាមានរស់ជាតិឆ្ងាញ់ណាស់ ដោយយកវាទៅស្ងោ អោយពុះទឹក ប្រាំនាទីទៅដប់នាទី បន្ទាប់មកស្រង់វាចេញពីឆ្នាំង យកវាទៅធ្វើ អន្លក់ វាពិតជាមានរស់ជាតិឆ្ងាញ់។
តើអ្នកធ្លាប់បកវាទេ បើអ្នកមិនធ្លាប់បក វាពិតជាពិបាកបក ព្រោះសំបកវាក្រាស់ហើយវាស្វិត យើង បកវានឹងដៃទទេគឺមិនអាចបកវាបានទេ ទោះបីបកបានក៏វាយូដែរ។ សូមក្រឡេកមើលរូបភាពខាង ក្រោមនេះ ថាតើពេលគាត់បកសំបកវាចេញ គាត់ធ្វើយ៉ាងមេច។
នៅពេលបកវា គឺគាត់យកកាំបិត ណាដែលមុត មកឆូតវា ខ្លះឆូតពីខាងចុងមកខាងគុល តែខ្លះ ទៀតឆូតពីខាងគល់ទៅចុងវិញ។ បើមើលតាមរូបភាពនេះ គឺមានអ្នកឆូត នឹងអ្នកបក តែវាមិនសូវ សំបូរសាច់នោះទេ! អាចបីបេ បកបានតែកន្លះបេទេ ហើយនៅចិតវាយកតែសាច់ខ្ចីៗទៀត វាចង់ អស់បាត់ទៅហើយ តែវាមានតម្លែថ្លៃគួរសមដែរ។
Tags:
អត្ថបទក្នុងប្រទេស