បើយោងតាមរូបភាពក្នុងកាមារាសុវត្ថិភាព សមត្ថកិច្ចដាក់ការសង្សយ័លើកូនលោកហុងដា ដែលជាឃាតករសម្លាប់ប្រពន្ធលោក ដោយប្រើប្រាស់ខ្សែឆ្នាំងអ៊ុតខោអាវ យកទៅរឹតករដើម្បីសម្លាប់។ ជនសង្សយ័នេះមានឈ្មោះថា អឿន សុខខេង អាយុជិត២០ឆ្នាំ ក្រោយកើតហេតុ នៅលើខ្លួនស្រ្តីរងគ្រោះបានបាត់គ្រឿងអលង្ការអស់រលីង។
ស្ត្រីរងគ្រោះដែលជាប្រពន្ធទីពីររបស់នាយហុង ដា នោះមានឈ្មោះថា សុឹម ចន្ទី ហៅស្រីមុំ អាយុ១៩ឆ្នាំ បានមកស្នាក់នៅក្នុងខុនដូរជាន់ទីប្រាំនេះ ជាងកន្លះឆ្នាំទៅហើយ។ បញ្ជាក់ កន្លែងកើតហេតុនៅក្នុង ភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ នៅក្រោយផ្សារសារឿន យ៉ានី។
Tags:
អត្ថបទក្នុងប្រទេស