បើតាមមតិរបស់ប្រជាពលរដ្ធដែលរស់នៅក្នុងភូមិនោះបានអោយដឹងថា ពេលដល់រដូវភ្ជំម្តងៗ មានមនុស្សជាច្រើនបាននាំគ្នាទៅលេងទឹកនៅទីនោះ។មានឡាន ម៉ូតូ បើកចូលទៅជាហូហែរ ណែនណាន់តាន់តាប់ ពេញដងផ្លូវ មើលទៅគួរអោយសប្បាយ មានអ្នកខ្លះ ចាក់ធុងបាស់ រាំ ខ្លះអង្គុយញាំស្រា ខ្លះហែលទឹកលេង ហើយមានអ្នកលក់របស់របរញាំនៅលើដងផ្លូវ។
មានមនុស្សជាច្រើនទៅលេងនៅទីនោះ សភាពទឹក គឺហូរ វាធ្វើអោយទាក់ទាញចិត្តមនុស្សចង់តែលេង ចង់តែងូត ជាមួយនឹងទឹកដែលហូរ ពោពេញទៅដោយថាមពល ។ មិនថាប្រជាពលរដ្ធ ដែលអញ្ចើញមកពីទីឆ្ងាយនោះទេ សូម្បីតែ អ្នករស់នៅក្នុងភូមិនោះ ក៏ផ្អើលទៅលេងនៅទីនោះដូចគ្នាដែរ។
គ្រាន់តែមើលរូប តាមរយះរូបថត ប៉ុន្មានសន្លឹកនេះក៏ដឹងថា មានមនុស្សច្រើន ហើយមានភាពសប្បាយរីករាយ វាមិនខុសអីពីកន្លែង ផ្សេងៗនោះទេ។ មិនថាតែមនុស្សតូចធំ ក៏អាចចូលលេងបានដូចគ្នា ដោយមិនអស់ថវិការ អ្វីឡើយ ។ មនុស្សធំសប្បាយដោយមនុស្សធំ មនុស្សតូចសប្បាយដោយមនុស្សតូចហើយ ម្យ៉ាងទៀតកន្លែងលេង ស្អាតមានអនាមយ័ អាចលេងបាន ព្រមទាំងមានសំណាញ់ រែងក្រាលបាតដីមិនអោយរអិល ។
អ្វីដែលគួរអោយភ្ញាក់ផ្អើលគឺមានមនុស្សច្រើនទៅលេងនៅទីនោះ ខ្លះធ្វើដំណើរដោយ ថ្មើជើងខ្លដោយ ម៉ូតូ ខ្លះដោយ រថយន្ត ខ្លះមកពីខេត្ត ផ្សេងៗ ក៏បានមកចូលរួមលេងដោយមានភាពសប្បាយរីករាយ។
អ្វីដែលគួរអោយចាប់អារម្មណ៏ហើយមិនគួរអោយជឿរ នៅពេលមានភ្លៀងម្តងៗ ផ្លូវមហាពិបាកជិះ ចុះហេតុអីបានជាមានមនុស្សច្រើនម្លេស ទៅលេងទីនោះ។ អ្វីដែលគួរអោយចាប់អារម្មណ៏ជាងនេះទៅទៀត គឺមានវីដេអូ សម្រាប់ទស្សនា។