ជារៀងរាល់ឆ្នាំ លោកតែងតែធ្វើបុណ្យជានិច្ច ព្រោះលោកគិតថា ការធ្វើបុណ្យដាក់ទានមិនមែន ជាអំពើរជាអកុសលទេ ការធ្វើបុណ្យតែងតែទទួលបាន នៅកុសល នឹងនាំមកសេចក្តីសុខ គ្រប់ៗជាតិ។
មនុស្សទាំងឡាយណា ដែលចូលចិត្តធ្វើបុណ្យសន្សំកុសល មនុស្សនោះជាមនុស្សដែលវយ័ឆ្លាត ចេះគិតដល់អំពើដែលជាកុសល នឹងជាអកុសល មនុស្សបែបនេះពេលស្លាប់ទៅ តែងតែទៅកាន់សុគតិភព ដែលជាភព ទេវតា ភពទេវតានេះពួកគេតែងតែសោយនៅអាហារទិព្វ ហើយនឹងមានសំលៀកបំពាក់ស្រស់ស្អាត ពោពេញដោយពន្លឺ ភ្លឺដោយសំពាយបុណ្យដែលលោកបានធ្វើនៅអំពើល្អ នឹងសន្សំកុសលបានច្រើនពីឋានកណ្តាលទៅ។
ការធ្វើបុណ្យនាំមកនៅសេចក្តីសុខ សេចក្តីសុខ នាំមកនៅ ការសុខកាយសប្បាយចិត្ត ដោយមិនមានការភិតភយ័នឹងអ្វីឡើយ។
Tags:
ពិធីបុណ្យផ្សេងៗ