ការទទួលទានស្រាសរ ជាមួយទឹកត្នោតជូ វាធ្វើអោយមានផលលំបាក ដល់ខ្លួនឯង សូមក្រឡេកមើលលោកពូម្នាក់នេះ គាត់បានទទួលទានស្រាសរ ជានិច្ចជាកាល ដោយមិនមានថ្ងៃឈប់សំរាក ដូច្នេះវាធ្វើអោយមានផលប៉ះពាល់ដល់សុខភាព រហូតដល់ក្អកចេញឈាម។ នៅល្ងាចថ្ងៃទី១៣ មុនចូលឆ្នាំមួយថ្ងៃ នាឆ្នាំ២០១៧ ដោយគាត់ទទួលទានស្រាសរ ជាមួយទឹកត្នោតជូរ ទើបគាត់មានផលដូច្នេះ សូមបងប្អូនទាំងអស់គ្នា ធ្វើការប្រុងប្រយត្ន័ នៅពេលទទួលទានស្រាសរ សូមកំចេះតែលាយឡំគ្នាជាមួយ ស្រាផ្សេងទៀត។
នៅពេលទទួលទានស្រា សូមកំភ្លេចថាស្រា ក៏ជាអាវុធដែរ មានពេលខ្លះផឹកវាហើយ វាអាចទាញដៃទាញជើងលោកអ្នកអោយទៅវាយគេ ដោយគ្មានហេតុផល ឬវាទាញម៉ាត់លោកអ្នកអោយចេះតែនិយាយ ដោយគ្មានហេតុផល លើកកម្ពស់ខ្លួនឯង ធ្វើអោយប៉ះពាល់សង្គម។ មួយវិញទៀតអ្នកផឹកស្រាក៏អាច ចេះចែករំលែកយោបល់ ចេះផ្តោះប្តូរមតិ ចែករំលែកនៅចំណេះដឹងអោយគ្នាទៅវិញទៅមក មិនថាអ្នកណាជាអ្នកណា នៅពេលទទួលទាំនស្រា ច្រើនតែងតែស្រវឹងជាមិនខាន តែខ្លះស្រវឹងនិយាយច្រើន ខ្លះមិនចេះនិយាយទេ។
បញ្ជាក់ លោកពូម្នាក់នេះ គាត់ឈ្មោះ លោកពូរ៉ន រស់នៅភូមិ ពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានជម្ងឹក្អកធ្លាក់ឈាម ដោយសារតែការទទួលទានស្រាសរ ច្រើនពេកទើបមានជម្ងឹដូច្នេះ។
Tags:
សុខភាព