សូមក្រឡេកមើលក្មេងៗលេងល្បែងកំសាន្ត មើលទៅគួរអោយសប្បាយណាស់ ហើយរីករាយគ្មានអ្វីកើតទុកឡើយ។ តើនេះជាក្មេងរស់នៅប្រទេសណា ដែលមានការលេងល្បែងកំសាន្តដូច្នេះ នៅប្រទេសខ្មែរយើង នូវតាមតំបន់មួយចំនួនក៏មានការលេងដូច្នេះដែរ។ ពេលដល់រដូវចូលឆ្នាំម្តងៗ ការលេងល្បែងកំសាន្ត តាមទីវត្តអារាម ឬហៅថាតាមវត្ត នានា ក៏មានការលេងល្បែងកំសាន្តខុសៗគ្នាផងដែរ។
តែចំណែកក្មេងៗនេះវិញ គឺមានការលេងដូច្នេះ
ការលេងល្បែងកំសាន្ត ដូចជា បោះឈូង បោះអង្គុញ ទាញខ្សែរ ដណ្តើមស្លឹកឈើ ទាត់សី ប្រណាំងកង់ ឡើងដើមស្លា យករង្វាន់ ។ល។ ល្បែងទាំងនេះ នៅតាមវត្តអារាមនានា ខ្លះក៏នៅមានលេង ខ្លះក៏អត់ ។
យើងសង្គេតឃើញថា បច្ចុប្បន្ននេះ មិនសូវមានមនុស្សម្នាទៅលេងនៅវត្តទេ ភាគច្រើនគេ ច្រើនតែអង្គុយផឹកសុីនៅក្រោមផ្ទះ បន្ទាប់ពីមានការផឹកសុី បន្តិចបន្ទួចមក ក៏មានការចាក់បាស់រាំ នៅទីនោះតែម្តង។
តែចំណែកក្មេងៗនេះវិញ គឺមានការលេងដូច្នេះ
តើអ្នកទាំងអស់គ្នាធ្លាប់គិតទេថា ការលេងល្បែង ប្រជាប្រិយមួយចំនួន វាអាចមានផលវិបាក គឺ ប៉ះពាល់នឹងច្បាប់ ដែលគេបានហាមឃាត់។ នឹងមានល្បែងមួយចំនួនទៀត គឺមិនគួរនឹងលេងឡើយ ដូចជា ការលេងគុបទឹក បាចទឹក នៅតាមដងផ្លូវនានា ព្រោះវាមានផលប៉ះពាល់ ដល់ការបើកបរ របស់ប្រជាពលរដ្ធ វាអាចធ្វើអោយមានការគ្រោះថ្នាក់ ផ្សេងៗដោយប្រការណាមួយ។
តែចំណែកក្មេងៗនេះវិញ គឺមានការលេងដូច្នេះ
សូមជួយចូលរួមការរំលឹងឡើងវិញនៅល្បែងប្រជាប្រិយ របស់ខ្មែរ ដូចជា ការលេង បោះឈូង បោះអង្គុញ ទាញឯក ទាត់សី ជាដើម ដើម្បីកុំអោយបាត់បង់ ល្បែងរបស់ខ្មេរ។
នេះជាវីដេអូ ការលេងរបស់ពួកវា
Tags:
អត្ថបទក្នុងប្រទេស