មានកន្លែងលេងទឹកមួយកន្លែងនៅស្រុកសន្ទុក
ខេត្តកំពង់ធំ
កន្លែងនោះមានឈ្មោះថា ត្រពាំងត្រុម
រូបថតកាលពីឆ្នាំ២០១៥
បើតាមមតិរបស់ប្រជាពលរដ្ធដែលរស់នៅក្នុងភូមិនោះបានអោយដឹងថា
ពេលដល់រដូវភ្ជំម្តងៗ
មានមនុស្សជាច្រើនបាននាំគ្នាទៅលេងទឹកនៅទីនោះ។
មានឡាន
ម៉ូតូ បើកចូលទៅជាហូហែរ ណែនណាន់តាន់តាប់ ពេញដងផ្លូវ
មើលទៅគួរអោយសប្បាយ មានអ្នកខ្លះ ចាក់ធុងបាស់
រាំ ខ្លះអង្គុយញាំស្រា ខ្លះហែលទឹកលេង ហើយមានអ្នកលក់របស់របរញាំនៅលើដងផ្លូវ។
មានមនុស្សជាច្រើនទៅលេងនៅទីនោះ
សភាពទឹក គឺហូរ វាធ្វើអោយទាក់ទាញចិត្តមនុស្សចង់តែលេង ចង់តែងូត ជាមួយនឹងទឹកដែលហូរ
ពោពេញទៅដោយថាមពល ។ មិនថាប្រជាពលរដ្ធ ដែលអញ្ចើញមកពីទីឆ្ងាយនោះទេ សូម្បីតែ
អ្នករស់នៅក្នុងភូមិនោះ ក៏ផ្អើលទៅលេងនៅទីនោះដូចគ្នាដែរ។
គ្រាន់តែមើលរូប
តាមរយះរូបថត ប៉ុន្មានសន្លឹកនេះក៏ដឹងថា មានមនុស្សច្រើន ហើយមានភាពសប្បាយរីករាយ វាមិនខុសអីពីកន្លែង
ផ្សេងៗនោះទេ។ មិនថាតែមនុស្សតូចធំ ក៏អាចចូលលេងបានដូចគ្នា ដោយមិនអស់ថវិការ អ្វីឡើយ ។
មនុស្សធំសប្បាយដោយមនុស្សធំ មនុស្សតូចសប្បាយដោយមនុស្សតូចហើយ ម្យ៉ាងទៀតកន្លែងលេង ស្អាតមានអនាមយ័
អាចលេងបាន ព្រមទាំងមានសំណាញ់ រែងក្រាលបាតដីមិនអោយរអិល ។
អ្វីដែលគួរអោយភ្ញាក់ផ្អើល
គឺមានមនុស្សច្រើនទៅលេងនៅទីនោះ
ខ្លះធ្វើដំណើរដោយ ថ្មើជើង ខ្លះដោយ ម៉ូតូ
ខ្លះដោយ រថយន្ត ខ្លះមកពីខេត្ត ផ្សេងៗ ក៏បានមកចូលរួមលេងដោយមានភាពសប្បាយរីករាយ។
អ្វីដែលគួរអោយចាប់អារម្មណ៏
ហើយមិនគួរអោយជឿរ នៅពេលមានភ្លៀងម្តងៗ
ផ្លូវមហាពិបាកជិះ ចុះហេតុអីបានជាមានមនុស្សច្រើនម្លេស
ទៅលេងទីនោះ។ អ្វីដែលគួរអោយចាប់អារម្មណ៏
ជាងនេះទៅទៀត
គឺមានវីដេអូ សម្រាប់ទស្សនា។
Tags:
អត្ថបទក្នុងប្រទេស