ការងារលក់បន្លែរ នឹងដាំត្រគួនលក់ វាក៏ជាការងារមួយដ៏ប្រសើរ ប្រចាំគ្រសារផងដែរ អ្វីៗអោយតែបញ្ចេញញើសឈាម ធ្វើការដោយសុច្ចរិត ដោយមិនប្រព្រឹតនូវអំពើអាក្រក់ណាមួយ នោះហើយជាការងារដ៏ប្រពៃ។ ថ្វីត្បិតថាការងារនេះ វាមានការនឿយហត់ បន្តិចមែន តែវាជាការងារដែលប្រកបដោយសុច្ចរឹត អាចចិញ្ចិមជិវិត នឹងគ្រួសារបានយ៉ាងងាយ។
តាមការរៀបរាប់របស់អ្នកលក់បានអោយដឹងថា ការងារលក់ដូរ ដូចជាបន្លែ ផ្លែឈើ ជាដើម គាត់បានទៅដឹកជញ្ជូនពីផ្សារធំៗដូចជាផ្សារដើមគរ ផ្សារនាគមាសជាដើម មកលក់បន្តរ អោយកម្មករ កម្មការី ចេញពីធ្វើការរោងចក្រ ។ គាត់មានប្រសាសទៀតថា ជារាងរាល់ថ្ងៃគាត់លក់ដាច់ណាស់ តែគាត់មិនសូវជាចំណិញបានប្រាក់ច្រើននោះទេ។
គាត់ថា ការងារនេះវាមានការនឿយហត់។ តែលក់ដូរបានលុយស្រួលណាស់ មិនដូចលក់ដូរនៅតាមបណ្តាស្រុកស្រែនោះទេ លក់ភ្លាមបានលុយភ្លាម ដោយមិនមានការជឿរ ឬជុំពាក់ ដាក់ខែនោះទេ ។
ការលក់ដូរចញ្ចិមជីវិត្ត ដោយសម្មាអាជីវោ ប្រកបដោយ សុច្ចរិត ស្មោះត្រង់ ជាមួយនឹងអ្នកទិញ។
Tags:
អត្ថបទក្នុងប្រទេស