រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ងួន រតនៈ ដឹកនាំក្រុមការងារ រៀបចំពូជស្រូវ និងស្បៀង ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ...

(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងចំនួន ២កន្លែង ដែលសម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

 

 ទីតាំងទី១ ឯកឧត្តម អភិបាលខេត្តកំពង់ធំ អញ្ជើញចុះត្រួតពិនិត្យទីតាំងនៅស្តាតថ្មី ភូមិរូង ឃុំត្រពាំឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រៀបចំពូជស្រូវ និងស្បៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគិតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ ចំនួន ៦.៨៤៤គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នាពេលកន្លងមក ក្នុងខេត្តកំពង់ធំ ។

 

 ទីតាំងទី២ នៅភោជនីយដ្ឋាន ឡូវ គឹមសេង ស្ថិតនៅក្រុងស្ទឹងសែន សម្តេចតេជោ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការជុំវិញខេត្ត។






 

Previous Post Next Post