រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បុរសម្នាក់បើករថយន្តដឹកស្រីស្នេហ៍យ៉ាងលឿនជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋធ្វើឱ្យខូចខាតរថយន្តមួយកំណាត់មុខ...

ភ្នំពេញ ៖ បុរសម្នាក់បានរួមដំណើរជាមួយនារីម្នាក់ទៀតសង្ស័យស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋទាំងកណ្តាលអធ្រាត្រ តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួស។ 

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 

 ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគាត់ឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀត ទំនងជាស្រវឹងស្រាផងបានបើករថយន្តម៉ាក Ford mustang ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខកម្ពុជា MKN.9939 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ គឺគ្រាន់តែខូចខាតរបងផ្ទះប្រជាពលរដ្ឋ និងខូចខាតរថយន្តតែប៉ុណ្ណោះ ហើយភ្លាមនោះដែរ ម្ចាស់រថយន្តបង្កហេតុក៏បានរត់ឡើងឡំប្រឺតាគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលទៅ។ 

 

បន្ទាប់ពីកើតហេតុដោយភាគីម្ចាស់រថយន្តបង្ករត់គេចខ្លួនបាត់ទើបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

 







 

Previous Post Next Post