រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាម ឆ្លងទៅតាមកិច្ចដំណើរការប្រកួតកីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ មេគង្គ កម្ពុជា ថៃ ឡាវ វៀតណាម...

ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាម ឆ្លងទៅតាមកិច្ចដំណើរការប្រកួតកីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ មេគង្គ កម្ពុជា ថៃ ឡាវ វៀតណាម ដែលបានប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ និង បានដំណើរការទៅដោយរលូន ទទួលបានជោគជ័យ អនុវត្តតាមកម្មវិធីដែល បានគ្រោងទុកនៅពហុកីឡាដ្ឋានខេត្តសៀមរាប ត្រូវបានបិទកម្មវិធីប្រកួត ក្រោមវត្តមានរបស់​ ឯកឧត្តម តុប សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងទេសចរណ៏ និងលោក អ៉ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០២២នេះ ដោយមានសមាសភាពក្រុមកីឡាចូលរួមប្រកួត មាន,ក្រុមកីឡាករបាល់ទាត់កម្ពុជា មានចំនួន​ ២០នាក់ ,ក្រុមកីឡាករបាល់ទាត់ថៃ មាន​ ៣ក្រុម ចំនួន​ ៧២នាក៉​ ស្រី​ ១៣នាក់​,​ ក្រុមកីឡាករបាល់ទាត់ ឡាវ មានចំនួន ៣៩នាក់ ស្រី​ ១៦នាក់ និង ក្រុមកីឡាករបាល់ទាត់ វៀតណាម មាន ១៨នាក់ សរុបកីឡាករចំនួន ១៥០នាក់ ស្រី ២៩នាក់ ក្នុងនោះដែរអជ្ញាកណ្តាល មានចំនួន​ ១៦រូបផងដែរ ។ 

 

តាមរបាយការណ៍លទ្ធផលបច្ចេកទេស បានបញ្ជាក់ឲ្យដឹងថា ឆ្លងតាមរយៈនៃការប្រកួត យ៉ាងស្វិតស្វាញនៅលើ ទីលានប្រកួត ទាំង​ ៦ក្រុម ក្រុមកីឡាករ កីឡារិនី បានអនុវត្តបានល្អក្នុងការប្រកួត ដោយឈរលើស្មារតី គោរពវិន័យ បទបញ្ជាបច្ចេកទេស និង ចេះស្រឡាញ់យោគយល់ អធ្យាស្រ័យគ្នា ដោយផ្សាភ្ជាប់យ៉ាងជិតស្និតនូវចំណងមិត្តភាព ភាពរភាព ។

 

 ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាករឡាវ យកឈ្នះក្រុម១ កីឡាករថៃ ២ ទល់នឹង សូន្យ និង ការប្រកួតផ្តាច់ព្រ័ត្រ ចំណាត់ថ្នាក់លេខ១ ក្រុមកីឡាករកម្ពុជា យកឈ្នះក្រុម៣ កីឡាករថៃ ២ទល់នឹងសូន្យ ។

 

 ជាលទ្ធផលជ័យជំនះ លេខ១ បានទៅក្រុមកីឡាករកម្ពុជា ,លេខ២ បានទៅក្រុម៣របស់ថៃ ,លេខ៣ បានទៅក្រុមកីឡាករ ឡាវ (លួងព្រះបាង) ,លេខ៤ បានទៅក្រុម១ របស់ថៃ , លេខ៥ បានទៅក្រុម២ របស់ថៃ និង លេខ ៦បានទៅក្រុមកីឡាករវៀតណាម ។

 

 មានប្រសាសន៍បិទការប្រកួតនោះដែរ ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម តុប សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងទេសចរណ៏ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះទេពកោសល្យបច្ចេកទេស របស់ក្រុមកីឡាករទាំង៤ប្រទេស ដែលជាប្រទេសជាប់ទៅដោយដីសណ្តរទន្លេមេគង្គ ប្រៀបបានជាប្រទេសសរសៃឈាមតែមួយ ដោយទទួលផលប្រយោជន៍រួមគ្នាពីអាងទឹកទន្លេមេគង្គ ដែលមានប្រភពធ្លាក់មកពីទីបេ ។

 

 ឯកឧត្តមទាំង ពីរក៏បានបញ្ជាក់ថា ការប្រកួតកីឡាជាមិត្តភាពនេះ បានបញ្ជាក់ឲ្យកាន់តែស៊ីជម្រៅពីចំណងមិត្តភាពនៃប្រទេសនៅដងទន្លេមេគង្គ កាន់តែមានភាពរឹងមាំឡើងថែមទៀត។

 

 ម៉្យាងទៀតការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងពង្រីកនូវសក្តានុពលទេសចរណ៍ដ៏សម្បូរបែប តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និង បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជម្រុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈវិស័យកីឡាទេសចរណ៍ និង ទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរ ដំណើរ ឆ្ពោះទៅការប្រកួតកីឡា SEA GAME - ASEAN PARA GAME 2023 ដែលកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះផងដែរ៕ 








 

Previous Post Next Post