នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញប្រគល់ថវិកាសមាគមមិត្តនគរបាលជូនមន្ត្រីនគរបាលចំនួន ០៩នាក់ (មន្ត្រីនគរបាលមរណៈចំនួន ០៤នាក់ និវត្តន៍ជនមរណៈចំនួន០៤នាក់ ) ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៦លានរៀល និងសហព័ទ្ធ ចំនួន ០១នាក់ ទទួលបានថវិកាចំនួន២លានរៀល ថវិកាសរុបចំនួន ៥០លានរៀល៕