នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីបំពាក់មេដាយ និងផ្ដល់បណ្ណសសើរជូនសប្បុរសជនជប៉ុនចំនួនបីរូប ដែលបានរួមចំណែកក្នុងការកសាងសួនច្បារសាធារណៈមួយកន្លែង (ដែលមានសួនច្បារកន្លែងហាត់ប្រាណ កន្លែងធាក់កង់...) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។