រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ធ្វេសប្រហែសតែបន្តិច ក្មេងតូច២នាក់បងប្អូនបង្កើតត្រូវអោបគ្នាលង់ទឹកស្លាប់យ៉ាងគួរឱ្យសង្វេគ! កូនស្រីសុំម្តាយទៅបេះផ្លែឈូក ហើយប្អូនប្រុសរត់ទៅតាមពីក្រោយ ...

ធ្វេសប្រហែសតែបន្តិច ក្មេងតូច២នាក់បងប្អូនបង្កើតត្រូវអោបគ្នាលង់ទឹកស្លាប់យ៉ាងគួរឱ្យសង្វេគ! កូនស្រីសុំម្តាយទៅបេះផ្លែឈូក ហើយប្អូនប្រុសរត់ទៅតាមពីក្រោយ ជិះប៊ីដុងឆ្លងទឹក២នាក់បងប្អូនក៏បណ្តាលឱ្យលិចលង់ស្លាប់ដោយគ្មាននរណាឃើញ ទម្រាំតែឳពុកម្តាយដឹងរឿងដើររកកូន យឺតពេលបាត់ទៅហើយ។

 

 កូនស្រីបងទើបតែអាយុ១២ឆ្នាំ និងប្អូនប្រុសអាយុ៧ឆ្នាំ ហើយគឺជាកូនតែ២នាក់គត់នៃគ្រួសារក្រីក្រមួយនៅក្នុងភូមិថ្មជល់ ឃុំត្បែង។ 

 

វាជាអារម្មណ៍មួយដែលគ្មានឪពុកម្តាយណាអាចទទួលយកបាននោះទេ ហើយក៏មិនមែនជាពេលវេលាដែលត្រូវស្តីបន្ទោសទៅលើអ្នកណានោះដែរ តែហេតុការណ៍ដ៏អាក្រក់បែបនេះច្រើនតែកើតចេញពីការធ្វេសប្រហែស ដែលបណ្តាលមកពីការខ្វះខាតការយល់ដឹង និងការបណ្តែតបណ្តោយនៅក្នុងគ្រួសារដែលមានជីវភាពខ្វះខាតនោះឯង។ 

 

សោកស្តាយដែលរឿងបែបនេះនៅតែបន្តកើតមានម្តងហើយម្តងទៀត ជាពិសេសនៅតាមទីជនបទដាច់ស្រយាល ដែលឳពុកម្តាយភាគច្រើនមិនសូវបានយកចិត្តទុកដាក់ និងមិនមានពេលមើលថែកូនឱ្យបានដិតដល់។ 

 

 ថ្មីៗនេះ រដ្ឋបាលស្រុកទើបតែបានបង្កើតកម្មវិធីបង្រៀនជំនាញហែលទឹកបឋមដើម្បីសង្គ្រោះជីវិត និងការយល់ដឹងនូវវិធានសុវត្ថិភាពនៃការជួយសង្គ្រោះអ្នកលង់ទឹកជូនដល់កុមារតូចៗនៅក្នុងសហគមន៍ដោយអត់គិតថ្លៃដែរ តែកម្មវិធីនេះទើបតែចាប់ផ្តើម ហើយក៏មិនទាន់មានលទ្ធភាពពង្រីកវិសាលភាពនៃការបង្រៀនឱ្យបានទូលំទូលាយទៅដល់ទូទាំងស្រុកនៅឡើយ ដូច្នេះគ្មានអ្វីក្រៅពីអំពាវនាវសុំដល់អាណាព្យាបាលដែលមានកូនតូចៗ ហើយរស់នៅក្នុងតំបន់ដែលមានទឹកអាចធ្វើឱ្យលង់បាន ត្រូវបង្កើតការប្រុងប្រយត្ន័ខ្ពស់ចំពោះកូនៗរបស់ខ្លួន ជាពិសេសនៅក្នុងរដូវវស្សាដែលតែងតែមានទឹកហូរខ្លាំង មិនត្រូវបណ្តោយឱ្យក្មេងៗលេងទឹកនោះទេ ទោះបីជាចេះហែលក៏ដោយក៏នៅតែមានហានិភ័យខ្លាំងដែរ។ 

 






 

Previous Post Next Post