រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែន ដែលកំពុងហក់ឡើងខ្លាំង ដើម្បីត្រៀមលក្ខណៈជួយបងប្អូនប្រជាពលរដ្ឋនៅពេល ...

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែន ដែលកំពុងហក់ឡើងខ្លាំង ស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដើម្បីត្រៀមលក្ខណៈជួយបងប្អូនប្រជាពលរដ្ឋនៅពេលជួបហានិភ័យ ឱ្យបានទាន់ពេលវេលា ។ 

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ថ្មីៗនេះទឹកនៅតាមដងស្ទឹងសែនគឺមានការហក់ឡើងខ្ពស់ រហូតដល់មានការប្រកាសអាសន្ន ដែលបានធ្វើឲ្យប៉ះពាល់ផលដំណាំហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ។ 

 

 ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ នៃការហក់ឡើងទឹកជំនន់នៅពេលនេះ ជាពិសេស ត្រូវមើលថែក្មេងៗឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិច ព្រមទាំងជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ បន្តតាមដាននូវស្ថានភាពទឹកជំនន់បន្តទៀត ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួនចុះជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។




Previous Post Next Post