រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ...

ព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបញ្ញតនៃច្បាប់ ស្តីពីការងារជូនកម្មករ កម្មការិនីរោងចក្រ Hing Lee (Cambodia) Co,Ltd ប្រមាណ ៣០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

 លោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជា្ជជីវ:ខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្រុកព្រៃនប់ ដែលមានរោងចក្រ សហគ្រាសបានចុះបញ្ជីចំនួន២១២ ដែលមានកម្មករសរុបចំនួន ២៥.០៤៦នាក់ ស្រី ១៣.៤៤៨នាក់។

 

 ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយកម្មករ កម្មការិនីដែលបានចូលរួម និងពាំនាំការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកសោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបញ្ញតនៃច្បាប់ ស្តីពីការងារដែលក្រសួងការងារបណ្តុះបណ្តាលបានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកសោធនជូនកម្មករ កម្មការិនីនៅតាមរោងចក្រ សហគ្រាសក្នុងទូទាំងប្រទេស ស្តីអំពីអត្ថប្រយោជន៍ដែលទទួលបានពីរបបសន្តិសុខសង្គម។

 

 មានចំនួន៣ ទី១.របបសន្តិសុខសង្គម ផ្នែកគ្រោះថ្នាក់ការងារដាក់ឱ្យដំណើការនៅឆ្នាំ២០០៨ ទី២.របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ដាក់ឱ្យដំណើរការនៅឆ្នាំ២០១៦ និងទី៣.របបសន្តិសុខសង្គមផ្នែកសោធន ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ។

 

 ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល បាននឹងកំពុងតែគិតគូរជូនដល់កម្មករ កម្មការិនីនៅតាមបណ្តារោងចក្រ សហគ្រាសនៅទូទាំងប្រទេស ហើយកន្លងមកក៏មានកម្មករ កម្មការនីរបស់យើងបានទទួលនូវអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមផ្នែកគ្រោះថ្នាក់ការងារ និងថែទាំងសុខភាពផងដែរ។

 

 ការផ្សព្វផ្សាយនាពេលនេះ ក្នុងគោលបំណងឱ្យបងប្អូនកម្មករ កម្មការិនីរបស់យើងមានការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ និងការទាមទារអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម ស្របពេលដែលកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាសកម្មភាពរបស់បងប្អូនដែលបានចូលរួមចំណែកយ៉ាងផុលផុស។ 

 

សូមឱ្យបងប្អូនត្រូវសិក្សាឈ្វេងយល់ពីរបបសន្តិសុខសង្គម ដើម្បីទាញយកអត្ថប្រយោជន៍នាពេលបច្ចុប្បន្ន និងទៅអនាគត។

 

 ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវក្រើនរម្លឹកដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីធានាដល់សុវត្ថិភាព និងអាយុជីវិតរបស់យើង និងជីវិតអ្នកដទៃ ដោយត្រូវធ្វើការប្រុងប្រយ័តជាប់ជាប្រចាំ ព្រោះគ្រោះថ្នាក់ចរាចរណ៍កំពុងតែក្លាយជាបញ្ហាប្រឈមបង្កឱ្យបាត់បង់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិសាធារណៈជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃផងដែរ៕ 






 

Previous Post Next Post