Saturday, July 09, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្រ្តីរាជការ នាំយកគ្រាប់ត្នោតដាំតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងគោលបំណងរក្សាបាននូវបូរណៈភាពទឹកដី ជាប្រយោជន៍សម្រាប់កូនចៅជំនាន់បានដឹង បានស្គាល់ និងចេះស្រឡាញ់អ្វីដែលជាអត្តសញ្ញាណជាតិ។

 

 លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែងបានឲ្យដឹងថា ការដាំដើមត្នោតនេះ គឺដោយ មានការចង្អុលបង្ហាញពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងផ្តួចផ្តើមគំនិតដោយមន្ទីរអភិវឌ្ឍន៍ជនបទបានសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់ទាំងបីប្រភេទ។ 

 

លោក បញ្ជាក់ថា÷ គ្រាប់ត្មោតដាំតាមបណ្តោយសងខាងផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ មានចំនួន ០៦លើក ដោយលើកទី១ ឆ្នាំ២០១៦ ដាំគ្រាប់ពូជត្នោត ១១.៥០០គ្រាប់, លើកទី២ ឆ្នាំ២០១៧ ចំនួន១០.០០០ គ្រាប់, លើកទី៣ ឆ្នាំ២០១៨ មានគ្រាប់ពូជត្នោត ២៥.០០០គ្រាប់, លើកទី៤ ឆ្នាំ២០១៩ មានចំនួន ៣០.០០០ គ្រាប់ លើកទី៥ មានចំនួន ១០០.០០០គ្រាប់ និងលើកទី៦នេះ មានគ្រាប់ពូជត្នោតចំនួន ៣០.០០០ គ្រាប់។

 

 ឯកឧត្ត ស្វាយ សំអ៊ាង បានលើកឡើងថា ដើមត្នោតជារុក្ខជាតិដែលផ្តល់នូវគុណសម្បត្តិច្រើនយ៉ាងដល់ ប្រជាជនខ្មែរតាំងពីសម័យបុរាណកាលមក និងជានិមិត្តសញ្ញាតំណាងអត្តសញ្ញាណជាតិដួងព្រលឹងជាតិ ដែលប្រជាជនខ្មែរសម្គាល់ភាពទឹកដីរបស់ខ្លួនពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។

 

 សូមបញ្ជាក់ថាការដាំគ្រាប់ពូជត្នោតលើកទី០៦នេះ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែងសម្រេចដាំ តាមបណ្តោយសងខាងផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ចាប់ពីចំណុចបង្គោលព្រំដែនលេខ0៤២ ទៅបង្គោលព្រំដែនលេខ០៤៩៕ 







 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136