រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បុរសជាគ្រូបង្រៀនម្នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់...

(ខេត្តស្វាយរៀង) ៖ កាលពីថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២២ លើផ្លូវក្រវ៉ាត់ព្រំដែន ចំណុចចន្លោះបង្គោលលេខ១៥៣/២ទៅបង្គោលលេខ១៥៣/៣ ស្ថិតក្នុងភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប ។ 

 

យ៉ាងហោចណាស់បុរសជាគ្រូបង្រៀនម្នាក់ស្លាប់និង៣នាក់ទៀតរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ខណៈបើកបរថយន្តប្រើប្រាស់ល្បឿនលឿនបណ្ដាលឱ្យរ៉េចង្កូតប្រឡាប់ចូលស្រះទឹក លើផ្លូវក្រវ៉ាត់ព្រំដែន ផ្អើលអ្នកភូមិទាំងថ្ងៃរសៀល។ 

 

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះ សោម ធី អាយុ ៣៣ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិត្រពាំងថ្ម ឃុំ ថ្នាថ្នង់ ស្រុក រំដួល ខេត្តស្វាយរៀង។

 

 ចំណែកអ្នករងរបួសត្រូវជាម្ដាយមានឈ្មោះ អ៊ី ស៊ុន អាយុ ៥០ ឆ្នាំមុខរបរកសិករ ដោយរងរបួសបាក់ភ្លៅខាងស្តាំនិងក្មេងប្រុស២នាក់រងរបួសស្រាល។

 

 មុនកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកកាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ២c-២៣៦៦ ដោយជិះគ្នា៤នាក់ធ្វើដំណើរពីកើតទៅលិចប្រើប្រាស់ល្បឿនលឿន លុះមកដល់ចំណុចខាងលើក៏បានរ៉េចង្កូតធ្លាក់ប្រឡាយផ្លូវថ្នល់តាមខ្សែរបន្ទាត់ព្រំដែនក្រឡាប់ផ្ងាជើងឡើងលើច្រមុជចូលក្នុងទឹកទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះបាន៣នាក់ចំណែកអ្នកបើករថយន្តអកុសលយឺតពេលទៅហើយ។ អ្នករបួសត្រូវបានដឹកមកព្យាបាលនៅមន្ទីរពេទ្យ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




 

Previous Post Next Post