រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំពិនិត្យ និងជួយជួសជុលផ្ទះឡើងវិញជូនប្រជាពលរដ្ឋរងគ្រោះខូចខាតដោយសារខ្យល់កន្ត្រាក់...

ថ្ងៃអាទិត្យ​ ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាល ក្រុងសិរីសោភ័ណ លោក ជឹម ប៊ុន អាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត កងកម្លាំងប្រដាប់អាវុធ នគរបាល យោធា អាវុធហត្ថ លោក អាង ណារិទ្ធិ ប្រធានមន្ទីររៀបចំដែនដីខេត្ត បានអញ្ជើញចុះដឹកនាំពិនិត្យ និងជួយជួសជុលផ្ទះឡើងវិញជូនប្រជាពលរដ្ឋរងគ្រោះខូចខាតដោយសារខ្យល់កន្ត្រាក់ ។ 

 

តាមរបាយការណ៍គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៥​ ខែមិថុនា​ ម្សិលមិញ​ ខ្យល់​កន្ត្រាក់​ បានធ្វេីឱ្យប៉ះពាល់ផ្ទះពលរដ្ឋចំនួន៣សង្កាត់​ ក្នុងនោះ​ ៖​ សង្កាត់កំពង់ស្វាយ​ ១៣ខ្នងផ្ទះ(របេីកដំបូល)​,​ សង្កាត់ព្រះពន្លា​ ៤៧​ខ្នងផ្ទះ​ (របេីកដំបូល​)​ និងសង្កាត់អូរអំបិល​ ២ខ្នងផ្ទះ​ (របេីកដំបូល​)​ សរុបទាំង៣សង្កាត់ផ្ទះពលរដ្ឋរងគ្រោះ៦២ខ្នងផ្ទះ​។ 

 

ក្នុងករណីនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ខូចខាតតែផ្ទះប្រជាពលរដ្ឋ​ និងដើមឈើមួយចំនួនបាក់គ្របតាមដងផ្លូវតែប៉ុណ្ណោះ។

 

 ឱកាសសាកសួរសុខទុក្ខនេះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ការចូលរួមសោកស្តាយចំពោះបាតុភូតធម្មជាតិ ដែលបង្កគ្រោះថ្នាក់ ក៏ដូចជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ។ 

 

លោកក៏បានណែនាំដល់ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ផងដែរ។ 

 

ឯកឧត្តមបន្តថា៖ «បើក្នុងករណីអាកាសមានការប្រែប្រួល រកកលចង់ភ្លៀង សូមបងប្អូនពលរដ្ឋទៅរកកន្លែងមានសុវត្ថិភាព ចៀសវាងជ្រកក្រោមដើមឈើ ឬខ្សែភ្លើងជាដាច់ខាត»៕ 

 








 

Previous Post Next Post