រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នគរបាលស្រុកស្វាយចេក ក្របួចក្រុមឆក់កាបូបឆ្លងខេត្ត បាន៣នាក់ រួមទាំងវត្ថុតាង-----

ខេត្តបន្ទាយមានជ័យ ៖ នគរបាលស្រុកស្វាយចេក បានតាមក្របួចក្រុមឆក់កាបូបឆ្លងខេត្តចំនួន៣នាក់ ជិះម៉ូតូ០១គ្រឿង ដែលធ្វើសកម្មភាពឆក់កាបូបបានសម្រេចរួចជិះគេចខ្លួន ។

 

 ហេតុការណ៍ឃាត់ខ្លួននេះ បានកើតឡើងនៅវេលាម៉ោង១១និង២៨នាទីព្រឹក ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវកោងភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

 

 លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលនគរបាល ស្រុកកស្វាយចេកបានឲ្យដឹងថា ៖ នៅមុនពេលើលតហេតុជនរងគ្រោះ ជាស្ត្រីចំនួន០២នាក់ បានជិះម៉ូតូ០១គ្រឿង ពីត្បូងទៅជើងដល់ចំណុចផ្លូវកោង ភូមិតាស្មន់ ឃុំរលួស ក៏មានជនមិនស្គាល់មុខចំនួន០៣នាក់ ភេទប្រុសជិះម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីមពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាព ឆក់កាបូបស្ពាយ ពីជនរងគ្រោះឈ្មោះ សៀង សារុំ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក កំពុងជិះម៉ូតូ០១ម៉ាកហុងដាទ្រីម រួមដំណើរជាមួយឈ្មោះ ស៊ិវ ដាណេ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិក្លិង ឃុំស្វាយចេក ស្រុកស្វាយចេក បណ្តាលឲ្យម៉ូតូជនរងគ្រោះដួលរបួសទាំង០២នាក់ ធ្ងន់០១នាក់បាក់ដងកាំបិតស្មាធ្វេង ហើយបងប្អូនបានយកទៅព្យាបាលនៅគ្លីនិកឯកជនបានសុខ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ) ។

 ជនសង្ស័យទាំង០៣ជិះម៉ូតូទៅទិសខាងជើងបាត់ ។ លោកអធិការបានបញ្ជាក់ថា ៖ សម្ភារក្នុងកាបូបដែលជនសង្ស័យឆក់បានរួមមាន ៖ 

១-លុយដុល្លារចំនួន១០៥០ដុលារ, 

២-លុយបាត៧,៥៣០០បាត

, ៣-ខ្សែដៃមាស ទម្ងន់៥ជី,

 ៤-ទូរស័ព្ទដៃ ១គ្រឿងម៉ាកoppo

, ៥-លុយខ្មែរចំនួន ៩១០.០០០រៀល,

 ៦-កាតគ្រីម៉ូតូ២សន្លឹក និងកាតចាក់វ៉ាក់សាំង ០១សន្លឹក -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក ។

 

 លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន លោកបានចាត់កម្លាំងនគរបាលព្រហ្មទណ្ឌដែលដឹកនាំដោយលោកវរសេនីយ៍ត្រី គក់ សុភ័ក្ត្រ អធិការរង ទទួលការងារព្រហ្មទណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើការដេញតាមចាប់ជនសង្ស័យ០១នាក់ ឈ្មោះ យ៉ុម តៃវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ និងមធ្យោបាយម៉ូតូ០១គ្រឿង ចំណែកបក្ខពួក០២នាក់រត់គេចខ្លួនបាត់។

 

 បន្ទាប់ពីសួរចម្លើយរួច កម្លាំងនរបាលបានបន្តស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបក្ខពួកគេចំនួន០២នាក់ទៀត នៅវេលាម៉ង០៤រសៀលថ្ងៃដដែល មាន ៖ 

 

១ឈ្មោះ រ៉ូ ឌី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង,

 

២/-ឈ្មោះ ឃឿត ផាន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមទាំងដកហូតបានវត្ថុតាងកាបូបនិងសម្ភារដែលពួកគេឆក់បាន។

 

 លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ថា ៖

 

 ជនសង្ស័យទាំង០៣នាក់ និងវត្ថុតាងម៉ូតូដែលជាមធ្យោបាយ កម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌ កំពុងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសម្ភារៈជនរងគ្រោះ ស្នើសុំគោលការណ៍ប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕ 





 

Previous Post Next Post