រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បំបែកសំណុំរឿងឃាតកម្ម កម្លាំងសមត្ថកិច្ចនៃនាយកដ្ធាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនៅខេត្តព្រះសីហនុ!===

ខេត្តព្រះសីហនុ÷នៅថ្ងៃទី១០.០៥.២០២២​វេលាម៉ោង១៧.៣០នាទីនៅចំណុចភូមិជើងគោ ឃុំជើង​គោ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ មានករណី ឃាតកម្ម ០១កើតឡើង បង្កដោយជន​សង្ស័យចំនួន០១នាក់ ឈ្មោះ យ៉ែម ចន្ថា ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ កម្មករដុតធ្យូង មានទីលំនៅចំនុចកើត​ហេតុខាងលើ បានធ្វើសកម្ម​ភាពវាយទៅលើជនរងគ្រោះឈ្មោះ វុន វ៉ាន់ ភេទស្រីអាយុ ៣៦ឆ្នាំ ត្រូវជាប្រពន្ធរបស់ខ្លួន (មានផ្ទៃពោះ ) មុខរបរមេផ្ទះ មានទីលំ​នៅជាមួយគ្នា បណ្តាលឲ្យរលូតកូនក្នុងផ្ទៃពោះ និងបានស្លាប់នៅថ្ងៃ១១.០៥. ២០២២ វេលាម៉ោង១៥.០០​នាទី ក្រោយពេលបញ្ជូនទៅ​ដល់មន្ទីរចំការចេកខេត្តព្រះសី​ហនុ ក្រោយពេលធ្វើ​សក​ម្មភាពរួចជនសង្ស័យបានរត់​គេច​ខ្លួនបាត់តែម្តង។

 

 បន្ទាប់ពីទទួលបានពត៌មានភ្លាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានសហការជាមួយស្នងការនគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តកំពុងស្ពឺ ធ្វើការស្ទាក់ឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅចំណុចលើដងផ្លូវជាតិលេខ៤ ត្រង់ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាវេលាម៉ោង ១៧ និង ០៥ ថ្ងៃទី ១២-០៥-២០២២ ខណៈពេលដែលជនសង្ស័យកំពុងជិះរថយន្តក្រុង ដើម្បីគេចខ្លួនទៅភ្នំពេញ ។ 

 

បច្ចុប្បន្នជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី ដើម្បីចាត់ការបន្តនីតិវិធី៕

 






 

Previous Post Next Post