ខេត្តកែប៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំកម្លាំងនគរបាលខេត្ត ស្រុក ក្រុង ចូលរួម និងការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអំពេងសន្តិភាព ប្រវែង ២,៧០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលមានប្រតិភូអមដំណើរ ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ ភូមិ និងប្រជាពលរដ្ឋប្រមាណ ១,០៧២ អង្គ នាក់ អញ្ជើញចូលរួម មានរបៀបរៀបរយ និងមានសុវត្ថិភាពល្អប្រសើរ៕