រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

#ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិ ជូនមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ===

នាព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ 905 បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ ក្របខ័ណ្ឌ អធិការដ្ឋាននគរបាលក្រុងសំរោង,ស្រុកបន្ទាយអំពិល,ស្រុកត្រពាំងប្រាសាទ,ស្រុកអន្លង់វែង និង​វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ សរុប ចំនួន ១៥៨ នាក់ ស្រី ០៦ នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី លោក ស្នងការរង លោក នាយ-នារងការិ-បុគ្គលិក,លោក អធិការនគរបាលក្រុង-ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ និងកងកម្លាំងក្នុងអង្គពិធីសរុប ១៧៥ នាក់ ស្រី ០៦ នាក់ ។ ក្នុងនោះ - ផ្ទេរភារកិច្ច តែងតាំងមុខតំណែង ចំនួន ១៤ នាក់ ស្រី ០៦ នាក់ ។ - បំពាក់ឋានន្តរស័ក្តិ ចំនួន ១៤៤ នាក់ ស្រី ០៥ នាក់ ។

 






 

Previous Post Next Post