កំពង់ចាម: នៅព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចូលរួមទទួលនូវអនុសាសន៍ណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការ នគរបាលជាតិ និងទទួលបានការណែនាំរបស់ក្រុមការងារសន្តិសុខរបស់អគ្គស្នងការរដ្ឋាននគរបាលជាតិ ព្រមទាំងការចង្អុលបង្ហាញរបស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ស្ដីពីការការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃរបស់ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណ:កម្មាធិការក្រសួងមហាផ្ទៃការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលប្រារព្ធនៅ ភូមិគ្រឹះ ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម លេីកិច្ចការសំខាន់ៗ មួយចំនួន ។
បន្ទាប់មកលោកឧត្តមសេនីយ៍ស្នងការ ក៏បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបន្ទាន់លេីកិច្ចការមួយចំនួនដល់ លោក-លោកស្រី ស្នងការរង លោក-លោកស្រី នាយ នាយរង ការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុក ដេីម្បីចាត់តាំង និងដាក់ចេញដាក់នូវភារកិច្ចដល់កងម្លាំង ៖ ១-ចាត់តាំងកម្លាំងការពារ និងអមដំណេីរក្បួន(VIP) និងប្រតិភូភ្ញៀវជាតិ និងអន្តរជាតិ អញ្ជេីញចូលរួមកមមវិធីបុណ្យគម្រប់ខួប៧ថ្ងៃ នាពេលល្ងាចនេះ ២-ចាត់តាំងកងកម្លាំងបន្ថែម ការពារតាមគោលដៅតាមដងផ្លូវសាធារណៈ និងគោលដៅសំខាន់ៗ ដេីម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សារធារណៈ តាមដងផ្លូវដែល ដែលគណៈប្រតិភូឆ្លងកាត់ ៣-ត្រៀមកងកម្លាំងចល័តតាមដងផ្លូវ និងនៅតាមភូមិសាស្រ្តសំខាន់ៗក្នុងក្រុងកំពង់ចាម ៤-ចាត់តាំងកម្លាំង និងផ្លាស់ប្ដូរវេន ទទួលខុសត្រូវ ការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ នៅជុំវិញបរិវេនការសាងសង់ចេតិយរបស់សម្ដេចឧត្តមទេពញាណ ស្ថិតនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។