រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លោក​ ឃួន​ ប៊ុន​ណែត​ តំណាងអោយ​សប្បុរសជន​ នឹងជាក្រុមការងារ​គណបក្សប្រជាជន​ស្រុក​សន្ទុក​ បានចុះសួរសុខទុក្ខនឹងនាំយកអំណោយ​ ជូនដល់ក្មួយប្រុស​ ឡុង​ ម៉េងលាភ​ មានជំងឺទឹកដក់ក្នុងខួរក្បាល​===

ស្រុកសន្ទុក ខេត្តកំពង់ធំ​៖ ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី​១៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០២២ លោក​ ឃួន​ ប៊ុន​ណែត​ តំណាងអោយ​សប្បុរសជន​ នឹងជាក្រុមការងារ​គណបក្សប្រជាជន​ស្រុក​សន្ទុក​ បានចុះសួរសុខទុក្ខនឹងនាំយកអំណោយ​ ជូនដល់ក្មួយប្រុស​ ឡុង​ ម៉េងលាភ​ មានជំងឺទឹកដក់ក្នុងខួរក្បាល​ ដែលរស់នៅភូមិ​ ចំបក់​ ឃុំ​តាំងក្រសាំង​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ​។

 

 ដោយមានការចូលរួមពីសំណាក់​ លោកពូមេភូមិចំបក់ផងដែរ។ អំណោយដែលលោក ឃួន ប៊ុនណែត បាននាំយកទៅរួមមាន​ .ទឹកដោះគោ៦កំប៉ុង​ .ទឹកដោះពពែ​៥កំប៉ុង​ .ទឹកដោះគោជូ​៥យួរ​ .ខោទឹក​នោមនឹងថវិកាមួយចំនួនថែម​ទៀត។

 

 ជាចុងក្រោយ​ លោកឃួន​ ប៊ុន​ ណែត​ ជំនួសមុខ​អោយក្មួយ​ប្រុស​នឹងក្រុមគ្រួសារ សូមគោរពជូនពរ​ម្ចាស់ទានទាំងអស់​ អោយជួបតែ​ សុភមង្គល​ វិបុល​សុខ​ មហារប្រសេីរ​ អោយមានសុខភាពល្អ​ សំណាងល្អ​ កម្លាំងមាំមួន​ នឹងទទួលជោគជ័យគ្រប់ភារះកិច្ច។





 

Previous Post Next Post