រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

យុវជនដៃស្អិត02នាក់ ត្រូវបានលោកអធិការនគរបាលស្រុកកំពង់ត្របែកចាប់វាយខ្នោះ ក្រោយធ្វេីសកម្មភាពឆក់កាបូបជនរងគ្រោះបានសម្រេច!

ព្រៃវែង៖ នៅព្រឹកថ្ងៃទី 16/5 /2022 វេលាម៉ោង 11និង30នាទីមានករណីឆក់កាបូបកេីតឡេីងនៅលេី​ផ្លូវជាតិលេខ1 ចន្លោះគីឡូរម៉ែត្រលេខ93-94 ស្ថិតក្នុងភូមិជ្រលងឃុំប្រាសាទ។

 

បន្ទាប់ពីទទូលបានពត៌មាននេះភ្លាម លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុក​កំពង់ត្របែក បានដឹកនាំកម្លាំងតាមប្រម៉ាញ់រហូតដល់ភូមិព្រៃក្តួចឃុំឈេីកាចស្រុកបាភ្នំ ទេីបឃាត់​ខ្លួនបានជនសង្ស័យធ្វើសកម្មភាពបានចំនួន02 នាក់: 

 

1-ឈ្មោះហ៊ន គីមហុង ភេទប្រុសអាយុ 16ឆ្នាំនៅភូមិរោងដំរីឃុំជើងភ្នំស្រុកបាភ្នំខេត្តព្រៃវែង។

2-ឈ្មោះ យ៉ាន់-ចាន់ណីហៅអាខ្ញី ភេទ ប្រុស អាយុ 19ឆ្នាំ នៅភូមិរោងដំរី ឃុំ ជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ 

 

ដកហូតវត្ថុតាងបាន: 

1-ម៉ូតូ1គ្រឿងម៉ាកC125 សេរី 2019 ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1o,5583។ 

2-កាំបិតតាំងតោចំនួន 2 

3-ខោអាវ1កំផ្លេរ 

4-កាបូបដៃពណ៌ខ្មៅចំនួន01 

5.ថវិកាជនរងគ្រោះចំនួន2,905,000រៀលនិងដុល្លារ300$។ 

6.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន02សន្លឹក។ 

ហេីយនៅព្រឹកថ្ងៃទី17/05/2023 ជនសង្ស័យទាំង2នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ​បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ក្រោយពីកសាងសំណុំរឿងចប់សព្វគ្រប់ ។ 

 

រីឯថវិកានិងសម្ភារ:ដែលដកហូតបានពីជនសង្ស័យ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះ​គ្រប់ចំនួន។ 

 

ប្រជាពលរដ្ឋក្នុងស្រុកមានការសាទរនិងសំណូមពរដល់ស្ថាបនតុលាការមេត្តាជូយអនុវត្តច្បាប់

ដោយដាក់ទោសទណ្ឌអោយបានជាអតិបរិមានៃទោស ដេីម្បីអោយមានការរាងចាល។

 




 

Previous Post Next Post