រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលី សូត្រមន្ត បួងសួងសុំសេចក្ដីសុខ និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន81អង្គ

នៅថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលី នៅមុខរូបសំណាកលោកតាដំបូងក្រញ៉ូង និងដើមពោធិ៍ក្នុងសាលាខេត្តបាត់ដំបង ពិធីសូត្រមន្ត បួងសួងសុំសេចក្ដីសុខ និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន៨១អង្គ នៅសាលាខេត្តបាត់ដំបង ដើម្បីទទួលអំណរឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាព និងមន្រ្ដីរាជការមកពីមន្ទីរអង្គភាព និងរដ្ឋបាលខេត្តបាត់ដំបងផងដែរ ៕






 

Previous Post Next Post