រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលបាន ខិតខំប្រឹងថែរក្សា សន្ដិសុខ សណ្ដាប់ ...

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលបាន ខិតខំប្រឹងថែរក្សា សន្ដិសុខ សណ្ដាប់ សុវត្ថិភាពសាធារណៈនិងមន្ត្រីរាជការ អង្គភាពពាក់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យ យុវជន ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការចូលរៀបចំកម្មវិធីសង្ក្រាន្តបន្ទាយមានជ័យ ទីតាំងសួនមានជ័យ និង សង្ក្រាន្តបន្ទាយឆ្មារ ប្រាសាទបន្ទាយឆ្មារ ដែលដឹកនាំដោយលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និង កម្មវិធីកម្សាន្តសប្បាយតាមទីវត្តអារាមនានា អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ប្រកបដោយភាពសប្បាយរីករាយ សន្តិសុខ សុវត្ថិភាពល្អ។ 

 

សូមជំរាបថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពពេញផ្ទៃប្រទេស និងភាពសប្បាយរីករាយមាននៅគ្រប់ទីកន្លែង ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាឆ្នាំថ្មី ឆ្នាំ២០២២នេះ និយាយដោយឡែក ក្នុងខេត្តបន្ទាយមានជ័យ ក៏បានរៀបចំឡើងនៅព្រឹត្តិការណ៍ឆ្នាំថ្មីខេត្តបន្ទាយមានជ័យ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកលេងកម្សាន្ត ។ 

 

ក្នុងកម្មវិធីចូលឆ្នាំនៅខេត្តបន្ទាយមានជ័យ ក៍មានវត្តមានដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានអញ្ជើញពិនិត្យមើល និងលេងកម្សាន្តសប្បាយរីករាយក្នុងភាពស្និតស្នាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅសួនមានជ័យ ប្រាសាទបន្ទាយឆ្មារ និងក្រុង/ស្រុកមួយចំនួនផងដែរ។ 

 

ខ្ញុំបាទ បានថ្លែងនូវការកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ក៏ដូចជាមន្ត្រីគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ក្នុងការរក្សានូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការរៀបចំជូនដល់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីបន្ទាយមានជ័យ និងនៅតាមមូលដ្ឋាន វត្តអារាមនានាក្នុងខេត្តទាំងមូល ។ 

 

ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមជូនសព្វសាធុកាពរជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋសូមទទួលបានពុទ្ធិពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕ 



 




Previous Post Next Post