រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលនៃប្រតិបត្តិការ2022

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃប្រតិបត្តិការ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃប្រតិបត្តិការ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ។

 

 កិច្ចប្រជុំនេះ បានប្រព្រឹត្តនៅអគ្គស្នងការដ្ឋានននគរបាលជាតិ និងមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ អនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាព ស្នងការនគរបាលរាជធានី-ខេត្តទាំង២៥ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

 

 មានប្រសាសន៍ប្រាប់អ្នកសារព័ត៌ក្រោយកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ថា៖ កិច្ចប្រជុំផ្តោតទៅលើការវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការសម្រាប់ត្រីមាសទី១ ដែលសភាពការណ៍មានលក្ខណៈល្អប្រសើរ បើទោះបីជាមានបញ្ហាខ្លះៗពាក់ព័ន្ធនិងការបង្កចលាចលក្នុងសង្គម ការបំពុលព័ត៌មានតាមបណ្តាញសង្គម ប៉ុន្តែរាល់បញ្ហាទាំងអស់ត្រូវបានដោះស្រាយ។

 

 ទន្ទឹមនិងនោះអាជ្ញាធរក៏បានចាត់វិធានការពង្រឹងបន្ថែមតាមវិធានការសន្តិសុខជារួម និងតាមជំនាញ ជាពិសេសជម្រុញវិធានការកាត់បន្ថយបទល្មើសជាទូទៅដើម្បីធានាឲ្យបាននូវបរិយាកាសសង្គម។

 

 ឯកឧត្តម បានបន្ថែមថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន នៅក្នុងកិច្ចប្រជុំបានផ្តាំផ្ញើនៅចំនុចមួយចំនួនដែលរួមមាន ៖ ទី១-ការពារឲ្យបានដាច់ខាតនូវព្រឹឹត្តការណ៍នយោបាយ ព្រឹត្តការពណ៍បុណ្យជាតិ-អន្តរជាតិធំៗ ជាពិសេសបុណ្យចូលឆ្នាំខ្មែរ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការពារកិច្ចប្រជុំអាស៊ានកំពូល។

 

 ទី២-ការពារឲ្យបានដាច់ខាចនូវស្ថានប័នជាតិកំពូលៗ, ការពារគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច និងវប្បធម៌។ ទី៣-ការពារព្រះមហាក្សត្រ និងឥស្សរជនជាន់ខ្ពស់ជាតិ។

 

 

 ទី៤-ពង្រឹងវិធានការដើម្បីទប់ស្កាត់ការបំពុល ការបង្កចលាចលក្នុងសង្គមដែលកើតមានឡើងធ្វើឲ្យរំខានដល់សន្តិសុខជាតិ។

 

 ទន្ទឹមនោះ ត្រូវកាត់បន្ថយបទល្មើសទូទៅ ដើម្បីធានាដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ ជាពិសេសសម្រាប់ឆ្នាំ២០២២នេះ គ្រប់គ្រប់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការនគរបាលរាជធានី-ខេត្ត ត្រូវកសាងផែនការសកម្មភាពជាក់ស្តែង ដើម្បីធានាឲ្យបាននូវព្រឹត្តិការណ៍សំខាន់ៗ ជាពិសេសពិធីបុណ្យចូលឆ្នាំខ្មែរត្រូវចាត់កម្លាំងការពារនៅតាមគោលដៅឲ្យបានច្បាស់លាស់នៅតាមទីតាំងវត្តអារាម រមណីដ្ឋានកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ ការដោះស្រាយសណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងការកាពារសហគមផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើតផងដែរ។

 

 ក្រៅពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានជំរុញជួយកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយគ្នានោះក៏ស្នើឲ្យមានការអប់រំកែប្រែឥរិយាបថរបស់កងកម្លាំង ពិសេសកម្លាំងចរចារណ៍ ដែលធ្វើប្រតិបត្តិការតាមដងផ្លូវ បើទោះបីជាមានការហត់នឿយប៉ុន្តែត្រូវបង្កើនការអត់ធ្មត់ថែមទៀត ទាំងឥរិយាបថបំពេញការងារ ការផាកពិន័យនិងការអប់រំណែនាំប្រជាពលរដ្ឋ។

 

 ក្រៅពីនេះ ចំពោះការពង្រឹងការលើកកម្ពស់ការងារដឹកនាំ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានស្នើឲ្យគ្រប់នាយកដ្ឋាន-អង្គភាពជំនាញ ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងយន្តការដឹកនាំនៅក្នុងអង្គភាពនីមួយៗទាំងរបៀបរបបការងារ ទាំងការគ្រប់គ្រងកងកម្លាំង ទាំងការងារប្រចាំបញ្ជា ជាពិសេសការយកបេះដូង និងមនោសញ្ចេតនាក្នុងការដឹកនាំបងប្អូនក្នុងអង្គភាព។

 

 ទន្ទឹមនោះ ក៏ត្រូវមានការលើកទឹកចិត្ត និងការចុះសាកសួរសុខទុក្ខបងប្អូនកងកម្លាំងនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះផងដែរ៕

 






 

 

Previous Post Next Post