រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រដ្ឋបាលខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី០៥ខែមីនាឆ្នាំ២០២២ បានរៀបចំពិធីសំណេះសំណាលនិងចែកជូនរង្វាន់ថេបប្លែត (IPAD ) ម្នាក់១គ្រឿង

រដ្ឋបាលខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី០៥ខែមីនាឆ្នាំ២០២២ បានរៀបចំពិធីសំណេះសំណាលនិងចែកជូនរង្វាន់ថេបប្លែត (IPAD ) ម្នាក់១គ្រឿងដល់សិស្សប្រឡងជាប់និទ្ទេសA នៃការប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបនាសម័យប្រឡងថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១ នៅទូទាំងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ លទ្ធផលសិស្សនិទ្ទេសA ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ មាន៩៩នាក់បានកើនឡើង៤ដងបើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមាន ២៥នាក់ ក៏ឆ្លុះបញ្ចាំងនូវគុណភាពអប់រំកាន់តែប្រសើរឡើង ។ នៅឆ្នាំនេះ ក្មួយៗសិស្សនិទ្ទេសA បានរង្វាន់ត្រឹមIPAD ម្នាក់១គ្រឿង ជាអំណោយរបស់លោកនាយឧត្តមសេនីយ៍ ឧបនាយកររដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យនិងលោកជំទាវ។ យោងរបាយការណ៍របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានអោយដឹងថា: លទ្ធផលប្រឡងបាកឌុបសម័យប្រឡងថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១ នោខេត្តបន្ទាយមានជ័យឆ្នាំ២០២១ គឺជាប់៦៣% ក្នុងនោះបាននិទ្ទេសA ចំនួន៩៩នាក់/ ស្រី៧០នាក់ ។ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនោះ មាន៧មណ្ឌល ៕
Previous Post Next Post