រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមាសភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” !!!

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ខ្ញុំ និងភរិយា បានចូលរួមក្នុងពិធីមីទ្ទិញ អបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមាសភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព ព្រឹទ្ធសភា និងអធិការកិច្ច និងដោយមានការអញ្ជើញចូលរួម ពីលោកជំទាវ មាន សំអាន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈចលនាស្រ្តី និងជាប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា, លោកជំទាវ គឹង ចាន់ឌី គន់ គីម ប្រធានកិត្តិ យសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ និងលោកជំទាវ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល និងជាប្រធានក្រុមប្រឹក្សាខេត្ត កណ្តាល។ ពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា របស់រដ្ឋបាលខេត្តកណ្តាល ឆ្នាំ២០២២ នា ឱកាសនេះ ស្របនឹងឆ្នាំទី៤ នៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការ កសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ និងជាឆ្នាំដែលត្រូវរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាខែមិថុនា ឆ្នាំ២០២២ ខាងមុខ ព្រមទាំងស្របនឹងខួបលើកទី៤៣ នៃ ទិវាជ័យជម្នះលើរបប ប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី២៣ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី នៃព្រះរាជាចក្រកម្ពុជា និងជាស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ។ ខ្ញុំសូមគាំទ្រពេញទំហឹងទៅលើគ្រប់សកម្មភាពការងាររបស់ក្រុមចលនាស្រ្តី និងសមាគមនារីខេត្ត ដើម្បី សម្រេចនូវចក្ខុវិស័យ ដើម្បីធនាថាស្រ្តី និងក្មេងស្រី គ្រប់រូបទទួលបានសមភាព នៅគ្រប់ទិដ្ឋភាពទាំងក្នុង វិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តនូវសិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិន អាចខ្វះបានជាមួយបុរសក្នុងការអភិវឌ្ឍប្រទេសជាតិ៕





 

Previous Post Next Post