Tuesday, February 08, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


ខេត្តកណ្តាល÷ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរឃាត់ខ្លួនពាក់ព័ន្ធករណីលួចយកម៉ូតូពេលកើតហេតុគ្រោះថ្នាក់ចរាចរកាលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤:១៥ នាទី នៅផ្លូវជាតិលេខ ២ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ សួន ពៅមួយ ភេទស្រី អាយុ ៥២ឆ្នាំ ទីលំនៅ ភូមិព្រែកហូរកេីត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ? សម្ភារ:បាត់បង់៖ម៉ូតូ១គ្រឿងម៉ាកHONDA១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ពាក់ផ្លាកលេខកណ្តាល1AD.0193 មកដល់ថ្ងៃទី ០៧ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង០៥:០០នាទី ជនសង្ស័យរូបនេះបានធ្វើសកម្មភាពគាស់បង្អួចផ្ទះជនរងគ្រោះ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មានឈ្មោះ យិន ស្រស់ ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មេផ្ទះ។ ជនសង្ស័យឈ្មោះ ឃួន ចាន់នីតា ហៅខ្លា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ វត្ថុតាងចាប់យក៖ ១-ខ្សែដៃធ្វេីអំពីលោហធាតុពណ៌លឿងចំនួន១ខ្សែរបស់ជនរងគ្រោះ? ២-កាបូបដៃពណ៌ខ្មៅចំនួន១របស់ជនសង្ស័យ? ៣-បណ្ណចាក់វ៉ាក់សាំងចំនួន១សន្លឹករបស់ឈ្មោះ ចាន់ មករា តាមសមត្ថកិច្ចឲ្យដឹងថាកាលពីថ្ងៃទី២៨.០១.២០២២វេលាម៉ោង១៤និង១៥នាទីជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងដូចមានភិនភាគខាងលេី ចេញពីផ្ទះដេីម្បីទៅផ្ទះកូន លុះជិះដល់ចំណុចកេីតហេតុខាងលេីបានជួបគ្រោះថ្នាក់ចរាចរបណ្តាលអោយដួលម៉ូតូ ភ្លាមនោះជនសង្ស័យទៅលេីកម៉ូតូដាក់មកចិញ្ចេីមផ្លូវ ឆ្លៀតពេលជនរងគ្រោះកំពុងតែមេីលរបួសរបស់ខ្លួន ស្រាប់តែជនសង្ស័យបានជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់តែម្តង។ បន្ទាប់មកនៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង០៥និង០០នាទីជនសង្ស័យបានធ្វេីសកម្មភាពគាស់បង្អួចផ្ទះជនរងគ្រោះឈ្មោះ យិន ស្រស់ ដែលកំពុងដេក រួចទាញយកខ្សែដៃជនរងគ្រោះហេីយរត់គេចខ្លួន តែជនរងគ្រោះដឹងខ្លួនទាន់ស្រែកថាចោរៗ នាំគ្នាដេញចាប់បានរួមទាំងវត្ថុតាងប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ព្រែកហូរដេី់ម្បីធ្វេីការសាកសួររួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការបន្ត។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថាខ្លួនពិតជាបានលួចយកខ្សែដៃរបស់ជនរងគ្រោះឈ្មោះយិន ស្រស់ និងម៉ូតូរបស់ជនរងគ្រោះឈ្មោះ សួន ពៅមួយ យកទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវរាជធានីភ្នំពេញបានលុយចំនួន ៣០០ដុល្លារ យកចាយអស់ហេីយបច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីបន្តនីតិវិធី៕





 

 

 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136