នៅវេលាម៉ោង ២:០០នាទីរសៀល ថ្ងៃចន្ទ ៦កេីត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រារព្ធពិធី សូត្រមន្តប្រោះព្រំសិរីសួស្តីជ័យមង្គល សម្ភោធការិយាល័យថ្មី ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីអនុប្រធានផែន ក្រុមជំនួយការ លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ ផងដែរ ។ សូមបញ្ជាក់ថាអគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកម្ពស់ ៩ជាន់ ទំហំ ៤០ x ៥០ម នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងក្នុងពេលឆាប់ៗខាងមុខ ។ អគារថ្មីនេះបំពាក់ដោយសម្ភារ: និងបច្ចេកវិទ្យាទំនេីប ជាពិសេសនៅលេីដំបូលអគារឧទ្ធម្ភាគចក្រអាចចុះចតបាន ៕