រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

មានករណីប្រទះឃើញម៉ូតូ និងស្បែកជើងនៅលើស្ពានគីហ្សូណា សង្ស័យលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា នៅត្រង់ចំណុចចន្លោះបង្គោលទី០៩ និង ទី១០។

(#ខេត្តកំពង់ចាម)ហេតុអ្វីប្អូនគិតខ្លីម្លេះ? បន្សល់ទុកត្រឹមពាក្យសុំទោសមួយសន្លឹក តើអារម្មណ៍ឪពុកម្តាយប្អូនអាចទទួលបានដែលរឺទេ? _នៅថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង០៤ និង ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា មានករណីប្រទះឃើញម៉ូតូ និងស្បែកជើងនៅលើស្ពានគីហ្សូណា សង្ស័យលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា នៅត្រង់ចំណុចចន្លោះបង្គោលទី០៩ និង ទី១០។ ក្រោយពីបានទទួលពត៌មានភ្លាម លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការណ៍ជាមួយកម្លាំងគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ សមត្ថកិច្ចយើងបានឃើញមាន បន្សល់ទុកម៉ូតូ ០១ គ្រឿង ម៉ាកអឹមអេសអិច ពណ៍ក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 1CW- 3930 ,ស្បែកជើងចំនួន ០១គូរ និង កាបូបលុយចំនួន ០១ ពណ៍ត្នោត ។* កម្លាំងយើងបានធ្វើការត្រួតពិនិត្យក្នុង កាបូនលុយមានបន្សល់ទុកសំភារះមួយចំនួនដូចជា៖ -អត្តសញ្ញាណប័ណ្ណ ០១ សន្លឹក ឈ្មោះ ឆេង សុឃាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្ត កំពង់ចាម។ - ប័ណ្ណសម្គាល់យានយន្ត ( ម៉ូតូ) ស្លាក់លេខ ភ្នំពេញ 1BL - 6134 -កាតធនាគាវីង ០១ សន្លឹក -លិខិតសុំទោស ០១ សន្លឹក - ប្រាក់ចំនួន ៣២,៧០០រៀល បច្ចុប្បន្នសំភារៈខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ និង ទំនាក់ទំនងទៅមូលដ្ឋានស្រុក ផ្តល់ពត៌មាន ដើម្បីស្រាវជ្រាវ រកសាច់ញាតិផងដែរ ។ អធិការនគរបាលក្រុងកំពង់ចាម






 

Previous Post Next Post