រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

នៅថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយក្រុមការងារក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន៣ ទីតាំងបន្ថែមទៀតដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ។ ទីតាំងដែលលោកជំទាវ ឱ វណ្ណឌីន ចុះពិនិត្យមើលរួមមាន៖ ១.មន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ២.មណ្ឌលសុខភាព ជប់ ៣.មន្ទីរពេទ្យបង្អែកស្រុកតំបែរ ក្នុងឱកាសនោះលោកជំទាវបន្តក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋ ត្រូវតែរួសរាន់ទៅទទួលយកនូវការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងនិងមូលដ្ឋានសុខាភិបាលតែម្ដង។ មួយវិញទៀតលោកជំទាវ ឱ វណ្ណឌីន បានជម្រាបជូនដល់ប្រជាពលរដ្ឋនូវជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង ដែលកំពង់រីករាលដាលនៅបណ្តាប្រទេសនានាក្នុងពិភពលោកក៏ដូចនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកជំទាវ បានបន្តផ្តាំផ្ញើរអោយប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យអោយបានគ្រប់ៗគ្នា ក៏ដូចជាពាក្យស្លោក «៣កុំ ៣ការពារ» បូករួមជាមួយការចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនដូសផងដែរ។






 

Previous Post Next Post