រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ម៉ៅ​ ធនិន​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កំពត​ បានអញ្ជើញជាអធិបតីបើកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា សម័យប្រឡងថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២២

នាព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២២​ ឯកឧត្តម ម៉ៅ​ ធនិន​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កំពត​ បានអញ្ជើញជាអធិបតីបើកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា សម័យប្រឡងថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២២​ នៅមណ្ឌលប្រឡងពុទ្ធិក​វិទ្យាល័យ​ ជុំ​គ្រៀល​កំពត​ ស្ថិតនៅវត្តជុំ​គ្រៀល​ ឃុំ​ជុំ​គ្រៀល​ ស្រុក​ទឹក​ឈូ​ ខេត្តកំពត​ ។ ដោយ​បាន​ការ​ចូលរួម​ពី​ ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ គណៈ​អភិបាល​រង​ខេត្ត​ លោក​ លោក​ស្រី​ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំ​វិញ​ខេត្ត​ និងមានការនិមន្ត-ចូលរួមជាព្រះគណៈអធិបតី ព្រះ​សុសីលវង្ស​ ញ៉ែត​ ចន្ទ​តារា​ ព្រះ​រាជា​ថ្នាក់​កិត្តិយស​ និង​ជា​ព្រះ​ជលធីវាសី ព្រះមេគណខេត្តកំពត ព្រះ​រាជា​គណៈ​ ព្រះ​មន្រ្ដី​សង្ឃ​ ជា​ព្រះ​សហការី​ព្រះ​មេគុណ​ខេត្ត​កំពត​ ព្រះ​គ្រូ​អនុគណ​ស្រុក​ និង​សហការី​ ព្រះ​នាយក​ នាយក​រង​ ព្រមទាំងមានការនិមន្ត-អញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ និងមន្ត្រីរាជការ ជាគណៈកម្មការប្រឡងទាំងអស់។ សូមជម្រាបជូនថា ឆ្នាំនេះ មានបេក្ខសមណ:-បេក្ខជន បានដាក់ដាក់សុំសិទ្ធិប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាចំនួន១៧០​ អង្គ-នាក់​ ដោយ​និមន្ត​មក​អំពី​ខេត្ត​ចំនួន​៣​ គឺ​ខេត្ត​កំពត​ ១៣៧​ អង្គ/នាក់​ ខេត្ត​កែប​ ០៧​ អង្គ/នាក់​ និង​ខេត្ត​ព្រះសីហនុ​ ចំនួន​ ២៦​ អង្គ​នាក់​ ៕






 

Previous Post Next Post