នារសៀលថ្ងៃសុក្រទី២១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញជាអធិបតីពិធីប្រគល់~ទទួល ជែលលាងសម្អាតដៃ ដល់៤៤មន្ទីរ អង្គភាពនានាទូទាំងខេត្ត ដែលទទួលបានជែលចំណុះ៥០០មីលីលីត្រ សរុប១៥០កេស ស្មើនឹង២៤០០ដប ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។