រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

​ ឯកឧត្ដម​ ម៉ៅ​ ធនិន​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កំពត​បាន​អញ្ជើញ​ផ្ដល់​ស្បៀង​ជូន​ពុក​ម៉ែ​បងប្អូន

នាព្រឹក​ថ្ងៃ​ទី​២៨​ ខែ​មករា​ ឆ្នាំ​២០២២​ នេះ​ ឯកឧត្ដម​ ម៉ៅ​ ធនិន​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កំពត​បាន​អញ្ជើញ​ផ្ដល់​ស្បៀង​ជូន​ពុក​ម៉ែ​បងប្អូន​គ្រួសារ​នេសាទ​ គ្រួសារ​ម៉ូតូ​ឌុប​ និង​ប្រជាពលរដ្ឋ​ ចំនួន​ ៥០០​គ្រួសារ​ ដែល​មក​ពី​បណ្ដា​ក្រុង​ស្រុក​ក្នុង​ខេត្ត​កំពត​ដែល​មា​ន​ជីវភាព​ខ្វះខាត​ ។ 
ការ​ផ្ដល់​ស្បៀង​នេះ​ធ្វើ​ឡើង​នៅ​បរិវេណ​សាលា​ខេត្ត​កំពត​ចាស់​ ដោយ​បាន​ការ​ចូលរួម​ពី​ ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុន​ថន​  នាយករងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​ឯកឧត្តម​ ជឹង​ផល្លា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ សមាជិក​សមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត​ ប្រធាន​សាលា​ដំបូង​ខេត្ត​ និ​ងលោក​នាយក​ នាយក​រង​រដ្ឋបាល​ខេត្ត​ ។ 
ប្រជាពលរដ្ឋ​ចំនួន​៥០០​ គ្រួសារ​ក្នុង​ម្នាក់​ទទួល​បាន​អង្ករ​ចំនួន​១០​ គីឡូ​ក្រាម​ និង​ទឹក​ត្រី​មួយ​ផង​ដែរ៕


https://youtu.be/




Previous Post Next Post