រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូនឃាត់ខ្លួនបន្ទាប់ ពីសម្លាប់ស្ត្រីម្នាក់ដោយខឹងមិនទៅតាមខ្លួន

 (បាត់ដំបង) សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ក្រោយពីសម្លាប់ស្ត្រីម្នាក់ដោយខឹងមិនទៅតាមខ្លួន បន្ទាប់​ពី​រូប​គេបានបបួលស្ត្រីដៃគូទៅដើរលេង និងបេះត្រប់មិនព្រមទៅ រហូតខឹងទាញចបកាប់វ៉ៃផ្ទួន​ៗ​​រហូត​ដល់ស្លាប់។ 

 


សមត្ថកិច្ចបានអោយដឹងថា ករណីឃាតកម្មដែលកើតឡើងលើស្ត្រីមានសតិមិនគ្រប់ខាងលើនេះបាន​បង្កការភ្ញាក់ផ្អើលនៅវេលាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចផ្ទះទុកចោលមួយកន្លែង ស្ថិតក្នុងភូមិតាស្តារ ឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ 

 

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ រ៉ុង ហៅ វិត អាយុ៣០ឆ្នាំ រស់នៅចល័តមិនពិតប្រាកដ ដែលថ្ងៃ​កើត​ហេតុជនសង្ស័យខាងលើបានបបួលស្ត្រីជាដៃគូឈ្មោះ ប៉ែត រ័ត្ន ដែលមានសតិមិនគ្រប់ដូច​គ្នាទៅ​ដើរលេង នឹងទៅបេះត្រប់ដែលនៅក្បែរនោះ ប៉ុន្តែជនរងគ្រោះបានបដិសេដ្ឋមិន​ព្រមទៅជា​មួយ​ក៏កើតចិត្តខឹងហើយបានទាញចបកាប់វាយសំពងទៅ​លើស្ត្រីជនរងគ្រោះផ្ទួនៗរហូតស្លាប់​រួចបាន​អូសទៅក្នុងផ្ទះទុកចោលជាទីជម្រករបស់ជនរងគ្រោះតែ​ម្តង។ 

 

ក្រោយកើតហេតុភ្លាមៗនគរបាលជំនាញស្រុកសំពៅលូនបានចុះទៅពិនិត្យសាកសពជនរងគ្រោះ និងបាននាំខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរបន្ថែម និងចាត់ការ​តាមនីតិវិធីបន្ត៕






 

Previous Post Next Post