រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវវាងក្រុង ទឹកថ្លាភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងស្រីសោភ័ណ ខេត្តបន្ទាយមានជ័យ ...!

 


ខេត្តបន្ទាយមានជ័យ÷នៅវេលាម៉ោង 7 :15 នាទីព្រឹក ត្រូវនឹងថ្ងៃទី 26 ខែឧសភាឆ្នាំ 2021មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តលុចស៊ីស 300 ពណ៌ស្ករដែលមានផ្លាក លេខ 2 L- 4767 ភ្នំពេញ បើកបរដោយមនុស្សប្រុសម្នាក់ បានបុកជាមួយនឹង ម៉ូតូវេវ ដែលមានស្លាកលេខ ខេមរៈភូមិន្ទ 07 / 1- 2721 បើកបរដោយមនុស្ស ប្រុសម្នាក់ ដូចគ្នា មានអាយុប្រហែល 20 ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ 

ដែលមានភិនភាគអាវ ដៃវែងពណ៌ បៃតង់ ខោជើងវែងពណ៌ខ្មៅ ពេលនេះមិនទាន់រកក្រុមគ្រួសារ សាច់ញាតិឃើញទេ ខាងបងសមត្ថកិច្ចចរាចរណ៍ខេត្តបន្ទាយមានជ័យបាន យកសាកសពមកតម្កល់ ទុកនៅវត្តស្វាយ ក្រុងស្រីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់,អ្នកបើកបរ រថយន្តបាន ទុកឡានចោល រួចរត់យករួចខ្លួនបាត់ទៅ..ចំណែកសាកសព ជនរងគ្រោះ ក៏មិនទាន់ឃើញ សាច់ ញាតិមកទទួល សាកសពនៅឡើយទេ.។ សូមបងប្អូនជួយស៊ែរ ដើម្បីរកសាច់ញាតិសពផង ។








Previous Post Next Post