ភ្នំពេញ ÷ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះ ដើម្បីផ្តន្ទាទោស តាមច្បាប់។ ជនសង្ស័យឈ្មោះ ចក់ ជត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌកំបូល ហៅមកសាកសួរ និងចាប់ឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដែលមានការអនុញ្ញាត ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ។
ក្រោយពីនគរបាលព្រហ្មទណ្ឌ ខណ្ឌកំបូល បានទទួលពាក្យបណ្តឹង ពីឳពុកបង្កើតក្មេងស្រីរងគ្រោះ។ ក្មេងស្រីរងគ្រោះ ឈ្មោះ ឆ រ ស អាយុ១២ឆ្នាំ មុខរបរសិស្ស ក្រោយពីឳពុក ម្តាយលែងលះគ្នា ក៏បានរស់នៅជាមួយជីដូន នៅខេត្តតាកែវ ហើយជីដូន បានស្លាប់ចោល ក៏មករស់នៅជាមួយ ម្តាយបង្កើត និងឳពុកចុង នៅខណ្ឌកំបូល នៅក្នុងអំឡុងដើមឆ្នាំ ២០២០។
លុះនៅថ្ងៃមួយ ក្នុងអំឡុងដើម ខែមេសា ឆ្នាំ២០២១ ខណៈដែលម្តាយបង្កើត ក្មេងស្រីរងគ្រោះ ទៅរកស៊ីបាត់ ស្រាប់តែជនសង្ស័យ ជាឳពុកចុង ឃើញក្មេងស្រីរងគ្រោះ នៅម្នាក់ឯង ហើយកំពុង រៀបចំដេកលើគ្រែ ក៏ត្រូវបានជនសង្ស័យ មកលួងលោម ចាប់ឱបថើប ហើយដេកពោបពីលើ ដោយគំរាមសម្លាប់ កុំឱ្យស្រែក និងក៏បានធ្វើសកម្មភាព រំលោភបានសម្រេច ហើយក្រោយពីធ្វើ សកម្មភាពនោះហើយ បុរសនោះ ក៏គំរាមក្មេងស្រីរងគ្រោះ មិនឱ្យប្រាប់រឿងនេះ ទៅម្តាយបង្កើត របស់ខ្លួននោះទេ។
សកម្មភាពនេះ នៅតែបន្តធ្វើទៅលើក្មេងស្រីរងគ្រោះ ពីសំណាក់ឳពុកចុងរូបនេះ រហូតបានសម្រេច ១០ ដង នៅរាល់ពេលម្តាយបង្កើតក្មេងស្រីរងគ្រោះមិននៅផ្ទះ។ រឿងនេះ បានបែកការណ៍ ក្រោយពីក្មេងរងគ្រោះ ទៅលេងផ្ទះម្តាយមីង ខាងម្តាយបង្កើត នៅខេត្តតាកែវ ហើយបាននិយាយប្រាប់ ម្តាយមីង អំពីទង្វើរបស់ឳពុកចុង មកលើក្មេងស្រីរងគ្រោះ។
បន្ទាប់មក ម្តាយមីង ក៏បានទូរស័ព្ទប្រាប់ ឳពុកបង្កើតក្មេងស្រីរងគ្រោះ ពីរឿងរ៉ាវទាំងនេះ បន្ទាប់មក ឳពុកក្មេងស្រីរងគ្រោះ ក៏បានដឹកក្មេងស្រី រងគ្រោះ តាមម៉ូតូមកដាក់ពាក្យប្តឹង ជនសង្ស័យជាឳពុកចុង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់កន្ទោក ខណ្ឌកំបូល និងមានការបញ្ជាក់ ពីគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញថា ក្មេងស្រីរងគ្រោះ ពិតជារងការបំពានផ្លូវភេទ ។
នៅថ្ងៃខាងលើ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌកំបូល ហៅជនសង្ស័យ ជាឳពុកចុង មកសាកសួរ នៅពេលនោះ ជនសង្ស័យក៏បានឆ្លើយសារភាពថា រូបគេពិតជាបានរំលោភ កូនស្រីចុង ពិតប្រាកមែន។ ផ្អែកតាមចម្លើយសារភាពនិងមានភស្ថុតាងជាក់លាក់ ជនសង្ស័យ ក៏ត្រូវបាននាំខ្លួន បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕